ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្លើយ​ថា អត់​ស៊ីជម្រៅ​​ចឹង… ​គិតបាន​រួច​ខ្លួន​​ឬ?

6 ឆ្នាំ មុន

បន្ទាប់​ពី​បា​ន​​ល្បូ​ង​ក្មេង​ស្រី​​អាយុ​៨​ឆ្នាំ​ម្នាក់​នាំទៅ​ចាប់រំលោ.ភ​នៅ​​កន្លែង​ស្ងាត់មួយកន្លែង ។

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​កញ្ញា ក្រោយ​មួយ​ថ្ងៃ​ បន្ទាប់​ពី​បា​ន​​ល្បូ​ង​ក្មេង​ស្រី​​អាយុ​៨​ឆ្នាំ​ម្នាក់​នាំទៅ​ចាប់រំលោភ​នៅ​​កន្លែង​ស្ងាត់មួយកន្លែង ។

​មន្ត្រី​នគរបាល​ក្រុង​បាត់ដំបង​បាន​ប្រាប់​​ថា ជន​សង្ស័យ​ឈ្មោះ​​ស ប្រឹ​ម​ប្រិ​យ អាយុ​២៨​ឆ្នាំ មានទីលំ​នៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ។ មន្ត្រី​ដដែល​​បន្ត​ថា ជន​នេះ​ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពី​មានការប្តឹង​​ចោទប្រកាន់​ថា បាន​ល្បូ​ង​ក្មេង​ស្ត្រី​ម្នាក់​​អាយុ​​៨​ឆ្នាំ ​ដែល​ទៅ​រក​រាវ​ខ្យង ​លុះដល់​កន្លែង​ស្ងាត់ក៏​​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច ​​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ​កញ្ញា ។ ប៉ុន្តែ​ក្រោយ​​ប្រ​ព្រឹ​ត្ត ​ជន​នេះ​បាន​គេចខ្លួន លុះ​​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​នេះបាន​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​កញ្ញា​ ។

​បើ​តាម​​កុមារី​រង​គ្រោះ​បាន​ប្រាប់សមត្ថកិច្ច​​​ថា នាង​មិន​ស្គាល់​ជនសង្ស័យ​រូប​នេះ​​ទេ ហើយ​នៅ​ល្ងាច​កើតហេតុ ជន​នេះ​​បាន​លួង​លោម​​​នាង​​ទៅ​រក​រាវ​ខ្យង​នៅ​ខាងក្រោយ​ភូមិ​ ។  ពេល​ទៅ​ដល់​ចំណុច​​កើតហេតុ ស្រាប់តែ​ចាប់​នាង​​រំលោភ​តែ​ម្ដង ​។ ​

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​​ឈ្មោះ​ស ប្រឹ​ម​ប្រិ​យ បាន​​សារភាព​ថា ខ្លួន​ពិតជា​បាន​​ចាប់រំលោភ​នាង​មែន តែ​មិន​បាន​ស៊ីជម្រៅ​ទេ​ ។ ជន​នេះ​​បាន​​និយាយ​​ថា ខ្លួន​បាន​ប្រើ​ល្បិច​បបួ​ល​នាង​​ទៅ​រក​រាវ​ខ្យង​ខាងក្រោយ​ភូមិ លុះ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់​ ខ្លួន​បាន​ចាប់​​នាង​អោប​ថើប និងស្រាតខោ​ស្ទាបអង្អែល​​រហូត​មាន​អារម្មណ៍ ​ទើប​រំលោភ​តែ​ម្ដង ​។

​មន្ត្រី​ជំនាញ​អធិការ​ក្រុង​​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន មន្ត្រី​ជំនាញ​បាន​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជន​នេះ​ទៅ​កាន់​ការិ​យា​ល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​ហើយ ដើម្បីចាត់​ការ​បន្ត ។