ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ កំពុង​ត្រៀម​ទទួល​ស្វាគមន៍ សម្តេច​តេ​ជោ

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល រួម​ដំណើរ​ជាមួយ លោក ម៉ុម សា​រឿ​ន អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល រួម​ដំណើរ​ជាមួយ លោក ម៉ុម សា​រឿ​ន អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​ចុះ​ពិនិត្យ​ទីតាំង​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ដើម្បី​រៀបចំ​ទទួល​ស្វាគមន៍ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី អញ្ជើញ​មក​ចុច​ប៊ូ​តុង​ដំណើរការ​ទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី ។

រដ្ឋមន្ត្រី រួម​និង​អភិបាលខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ កងកម្លាំងប្រដាប់អាវុធ បាន​ចូល​ទៅ​ពិនិត្យ នៃ​បរិវេណ​ទំនប់​វា​រី​អគ្គិសនី នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ដើម្បី​រៀបចំ​ទីតាំង និង​សណ្តាប់ធ្នាប់ ក្នុង​ឱកាស សម្តេច​តេ​ជោ អញ្ជើញ​ជា​អធិបតី នា​ថ្ងៃ​ទី​២៥ ខែកញ្ញា ខាង​មុខ​នេះ ៕