ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីចេះទៅរួច… ​ប្តី-ប្រពន្ធនេះឈ្លោះតែគ្នាឯង… ​តែ​​ចង់​​​​សម្លា.ប់​​ម្តាយ​ទៅវិញ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ព្រោះតែ​ខឹង​ម្តាយក្មេកដែលសង្ស័យ​​ថា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ព្រោះតែ​ខឹង​ម្តាយក្មេកដែលសង្ស័យ​​ថា ជាដើម​ចម​នៃ​ការ​បំបែកបំបាក់​ខ្លួន​ជាមួយ​​ប្រពន្ធនោះ​ បាន​សម្រេច​​ទិញ​កាំភ្លើងខ្លី​ពី​ប្រទេស​​ថៃ មក​ប៉ុនប៉ង​បាញ់​សម្លាប់​ម្តាយ​ក្មេក ប៉ុន្តែ​មិន​សម្រេច បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១២​​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ​កញ្ញា ​ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​​​ក្នុងភូមិ​ត្នោត​ជ្រំ​៣ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះអ៊ុត បុរី អាយុ​២៦​ឆ្នាំ ជា​​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ភូមិ​ទួល​សាលា ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ខេត្ដស្វាយរៀង ។ ដោយឡែក​ ស្ត្រី​ជា​ប្រពន្ធ​​ឈ្មោះ​ស៊ឹ​ម ចាន់​លី​ដា អាយុ​២៤​ឆ្នាំ ជា​​កម្ម​ករ​រោង​ចក្រ ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល ។

មន្ត្រី​សមត្ថកិច្ច​ឱ្យដឹង​ថា ជនសង្ស័យ​និង​ស្ត្រី​ជា​ប្រពន្ធស្នាក់​នៅ​ជាមួយ​គ្នា​ក្នុងបន្ទប់​ផ្ទះ​ជួល​​នៅ​​ក្រុង​តា​ខ្មៅ ​ហើយ​អ្នក​ទាំង​២​ឧស្សាហ៍​ឈ្លោះប្រកែក​គ្នា ច្រើន​លើក​ច្រើន​សារ​ផង​ដែរ ។ ប៉ុន្តែ​ក្រោយ​កើត​មាន​ជម្លោះ​ជា​រឿយ​​កន្លង​​មក ស្ត្រី​ជា​ប្រពន្ធ​បាន​ចាក​ចេញពី​​​ប្តី​មក​រស់​​នៅ​ជាមួយ​ម្តាយបង្កើត​នៅ​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។ ។

តាម​ចម្លើយ​សារភាព​​របស់​ជនសង្ស័យ​​ថា ​​ប្រពន្ធ​តែង​ចាក​ចេញពី​ខ្លួន​ទៅ​នៅ​ជាមួយ​ម្តាយក្មេក​បែប​នេះ២​ទៅ​៣​លើក​ហើយ​ បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​ម្តង​ៗ ដោយ​ជឿ​តាម​ពាក្យ​សម្តី​របស់​ម្តាយ ។ ជនសង្ស័យ​បន្ត​ថា មុន​១​ខែ ក្រោយ​កើត​មានចិត្ត​ខឹង​រហូត​ប៉ុនប៉ង​បាញ់​​​សម្លាប់​ម្តាយក្មេក​បែប​នេះ គឺ​ប្រពន្ធ​របស់​ខ្លួន​បាន​ចាក​ចេញពី​ខ្លួន​ម្តងទៀត ​ទៅ​រស់នៅ​ជាមួយ​ម្តាយ​អស់​រយៈពេល​១​ខែ ក្រោយ​កើត​ជម្លោះ​ជា​ថ្មី ហើយ​នាង​ក៏​ពុំ​ព្រម​ត្រឡប់​មក​រួមរស់​ជាមួយ​បុរស​ជា​ប្តី​វិញ​ឡើយ​។

បន្ទាប់​ពី​​ប្រពន្ធ​មិន​ព្រម​ត្រឡប់​មក​រួមរស់​ជាមួយ​វិញ​ហើយ​នោះ ជនសង្ស័យ​ជា​ប្តី​បាន​គិត​ថា ​ម្តាយក្មេកគឺជា​ដើមចម​តែ​​មួយ នៃ​ការ​បំបែក​បំបាក់​ខ្លួន​និង​ប្រពន្ធ ទើប​រូបគេ​សម្រេចចិត្ត​ទៅ​ប្រទេស​ថៃ ទិញ​កាំភ្លើងខ្លី​មួយ​ដើម ម៉ាក​ប៉េ​អា​ម៉ា​ប់ ប៉ុនប៉ង​ទៅ​បាញ់​សម្លាប់​ម្តាយក្មេក​ដល់​ផ្ទះ ។ កំឡុង​ពេល​ទៅ​ដល់​ផ្ទះ​​​ម្តាយក្មេក ជនសង្ស័យ​បាន​បបួល​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​ខ្លួន ប៉ុន្តែ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​បដិសេធ ជា​ហេតុ​នាំ​អោយ​ជនសង្ស័យ​ទាញ​កាំភ្លើង​ចេញពី​ចង្កេះ ប៉ុនប៉ង​បាញ់​សម្លាប់​ស្ត្រី​ជា​ម្តាយក្មេក ប៉ុន្តែ​សំណាងល្អ​ពេល​នោះ កាំភ្លើង​របស់​ជនសង្ស័យ​បាញ់​មិន​ចេញ​គ្រាប់ នាំ​ឱ្យ​​ស្ត្រី​ជា​ប្រពន្ធ​ស្ទុះ​ទៅ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ ដើម្បី​ដណ្តើម​កាំភ្លើង ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​បាន​ប្រទះ​ឃើញ ក៏​ចូល​ទៅ​ចាប់​ឃាត់​ជនសង្ស័យ និង​អាវុធ​ខ្លី​បាន​ភ្លាម​ៗ​តែ​ម្តង ប​ញ្ចូ​ន​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន ដើម្បី​បន្ត​នីតិវិធី ។

សូម​បញ្ជាក់​ថា កាំភ្លើង​របស់​ជនសង្ស័យ​ម៉ាកប៉េអា​ម៉ា​ប់ មាន​គ្រាប់​ចំនួន​៨ ហើយ​កាំភ្លើង​នេះ​រូបគេ ទើបតែ​ទិញ​មក​ពី​ប្រទេស​ថៃ​បាន​៦​ថ្ងៃ ។ ​បច្ចុប្បន្ន និង​វត្ថុ​តាង​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន រង​ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​​ ។