ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា ៖ ខ្ញុំ​គ្មាន​ការ​ភ្ញាក់ផ្អើល​…​រឿង​ចាប់ខ្លួន​លោក កឹ​ម សុខា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា William (Bill) A. Heidt បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា William (Bill) A. Heidt បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ថា​លោក​គ្មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ “​ក្បត់ជាតិ​” ទាក់ទង​នឹង​អ្វី​ដែល​លោក​បាន​និយាយ កាលពី​៤​ឆ្នាំ​មុន ។

លោក Heidt ដែល​បាន​ធ្វើ​សន្និសីទ​នៅ​ស្ថា​ត​ទូត​អា​មេ​រិ​កបាន​ថ្លែង​ថា ៖ “​និយាយ​ដោយ​ត្រង់​ទៅ ខ្ញុំ​គ្មាន​ការ​ភ្ញាក់ផ្អើល​ទាំងស្រុង​នោះ​ទេ នៅ​ពេល​ខ្ញុំ​ទទួល​ដំណឹង​អកុសល​នេះ ។ តែ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចោទប្រកាន់​ទៅ​លើ​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ដែល​គ្មាន​ភស្តុ​តាង​ច្បាស់លាស់ ឬ​គួរ​ឲ្យ​ទុកចិត្ត​បន្តិច​ណា​សោះ​” ។

លោក​បាន​បន្ត​ថា ៖ “​វា​គឺជា​ការ​ចោទប្រកាន់​មិនធម្មតា​” ។ លោក​បាន​បន្ត​ថា ការងារ​ទូត​ជា​ធម្មតា​ត្រូវ​បាន​ធ្វើ​ដោយ​ប្រើ​ភាសា​ដែល​មានការ​ប្រយ័ត្ន និង​ប្រកបដោយ​ការ​គោរព​… ។ ប្រទេស​ជា​មិត្ត​នឹង​គ្នា​តែងតែ​រក​មើល​វិធី​បំបាត់​ការ​ខ្វែងគំនិត​គ្នា ។

សេចក្តីថ្លែងការណ៍​របស់​លោក​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក ធ្វើ​ឡើង​បន្ទាប់​ពី​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​ហាក់​ស្ថិត​ក្នុង​ស្ថានភាព​មិនសូវ​ល្អ ក្រោយ​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​រិះគន់​ស្ថានទូត​ខ្លះ​តាំងខ្លួន​ជា​ម៉ែឪ​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​កាយវិការ​ច្រងេងច្រងាង និង​ចោទ​ស្ថានទូត​នោះ​ថា ជា​មេខ្លោង​របស់​ពួក​ប្រឆាំង​នៅ​កម្ពុជា​ទៀត​ផង ៕