ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ត្រួតពិនិត្យ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ

6 ឆ្នាំ មុន

លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក យន្ត មីន​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក​ជំទាវ

លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក យន្ត មីន​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក​ជំទាវ ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ បាន​ដឹកនាំ​ប្រតិភូ​មន្ទីរ​អង្គភាព​ស្ថាប័នរដ្ឋ​ជុំវិញ​ខេត្ត សប្បុរសជន ជា​អាជីវករ ពាណិជ្ជករ នាំ​យក​គ្រឿង​ឧបភោគ បរិភោគ សម្លៀក​បំពាក់ និង​ថវិកា​មួយ​ចំនួន​ទៅ​ប្រគល់​ជូន ជន​ត្រូវ​ចោទ ជនជាប់ចោទ ពិរុទ្ធជន និង​ទណ្ឌិត ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ ។

លោក សំ សុផល ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ចំនួន​ជន​ត្រូវ​ចោទ ជនជាប់ចោទ ពិរុទ្ធជន និង​ទណ្ឌិត នៅ​ពន្ធ​គារ​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​សរុប​៩២៦​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​១០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​បរទេស​ចំនួន​៥០​នាក់ ស្រី​ចំនួន​១៣​នាក់ ។ ហើយ​ជន​ជាប់​ឃុំ​ជា​អនីតិជន​មាន​ចំនួន​៣៤​នាក់ ស្រី​០១​នាក់ ។

លោក សំ សុផល ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​ពន្យល់​ចង្អុលបង្ហាញ​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក៏​ដូច​ជា​ការ​ដឹកនាំ​ផ្ទាល់​របស់​លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តែងតែ​នាំ​គ្នា​គោរព​ប្រតិបត្តិ​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី នៃ​ដូនតា​តាំង​តែ​ពី​ដើម​រៀង​មក ក្នុង​ការ​យក​ទាន​ជា​គ្រឿង​ឧបភោគ បរិភោគ រួម​ទាំង​បច្ច័យ​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​លោក​អ្នក​មានគុណ ដែល​លោក​បាន​ចែក​ឋាន​ទៅ​កាន់​សុគតិភព ។

ដោយឡែក លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក​ជំទាវ​ជា​ភរិយា និង​ប្រតិភូ​អមដំណើរ​តាម​ពេលវេលា​ខាងលើ ដោយ​មនោសញ្ចេតនា​អាណិតអាសូរ​ក្រៃ​លែង​ដល់​ជន​ត្រូវ​ចោទ ជនជាប់ចោទ ពិរុទ្ធជន និង​ទណ្ឌិត ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខាងលើ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក​ជំទាវ​ភរិយា និង​ប្រតិភូ​រួម​ដំណើរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​យើង លោក​បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ ថវិការ​មួយ​ចំនួន សម្លៀក​បំពាក់​ផង​ដែរ យក​ទៅ​ប្រគល់​ជូន​ដល់​ជន​ត្រូវ​ចោទ ពិរុទ្ធជន និង​ទណ្ឌិត ដែល​កំពុង​តែ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខាងលើ ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​ជនជាប់ចោទ ពិរុទ្ធជន និង​ទណ្ឌិត ក្នុង​ឱកាស​ខាងលើ ដោយ​ក្តី​អាណិតអាសូរ និង​បាន​អំពាវនាវ​ដល់​ជនជាប់ចោទ ពិរុទ្ធជន និង​ទណ្ឌិត​ទាំងអស់ ត្រូវ​តែ​ខិតខំ​យកចិត្តទុកដាក់​លើ​ការងារ​មិន​ត្រូវ​អស់សង្ឃឹម​ក្នុង​ចិត្ត និង​អប់រំ​ខ្លួន កែខ្លួន​ឲ្យ​ក្លាយទៅជា​ប្រជាពលរដ្ឋ​ល្អ ដែល​សង្គម​មិន​ស្អប់ខ្ពើម ដែល​អំពើ​ល្អ​ផ្តល់​ផលប្រយោជន៍​មក​វិញ គឺ​បងប្អូន​ឆាប់​បាន​វិល​ត្រលប់​ទៅ​ជួបជុំ​នឹង​គ្រួសារ ប្រពន្ធ កូន ឬ​ឪពុក​ម្តាយ​វិញ ហើយ​មិន​គប្បី​ប្រព្រឹត្ត​នូវ​ទ​ង្វើ​អាក្រក់​បន្ត​ទៀត ដែល​នាំ​ឲ្យ​បាត់បង់​អនាគត​ដែល​សង្គម​ជាតិ​ស្អប់ខ្ពើម​នោះ​ទែ ៕