ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សវនាការ​សំណុំរឿង​ក្រុម​ចោរ​កាំភ្លើង​AK៩​នាក់​ប្លន់​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​១២ ខែកញ្ញា បាន​លើកយក​សំណុំរឿង​ក្រុម​ចោរ​កាំភ្លើង​AK៩​នាក់

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​១២ ខែកញ្ញា បាន​លើកយក​សំណុំរឿង​ក្រុម​ចោរ​កាំភ្លើង​AK៩​នាក់ ប្លន់​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ នៅ​សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាញ់​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់ មក​បើក​សវនាការ​ផ្តន្ទាទោស ក្រោយ​ពី​ឃុំខ្លួន​ជន​ត្រូវ​ចោទ​អស់​រយៈពេល​ច្រើន​ខែ ។

ជនជាប់ចោទ​ទី​១-​ឈ្មោះ អ៊ី សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ទី​២-​ឈ្មោះ សាត ធី​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ទី​៣-​ឈ្មោះ ស្វាយ តាក់ អាយុ​៣៨​ឆ្នាំ​, ទី​៤-​ឈ្មោះ ស៊ុន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ទី​៥-​ឈ្មោះ សួង ធី ហៅ​ឪ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ទី​៦-​ឈ្មោះ អឿ​ន សុ​ផា ហៅ​ផា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ទី​៧-​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​, ទី​៨-​ឈ្មោះ មាស ធី​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ទី​៩-​ឈ្មោះ ភ័​ណ ធំ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​(​មេ​ក្លោ​ង​នឹង​កំពុង​រត់​គេ​ខ្លួន​) ។

ជនជាប់ចោទ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«​ប៉ុនប៉ង​លួច​» យោង​តាម​មាត្រា​២៧ មាត្រា​៣៥៣ មាត្រា​៣៥៧ និង​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​មរណៈភាព​នៃ​ជន​រង​គ្រោះ​» យោង​តាម​មាត្រា​៣៦០ នៃ​ក្រមព្រហ្មទណ្ឌ ។ សវនាការ​ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​លើក​ពេល​បន្ត​ទៅ​ថ្ងៃក្រោយ​ទៀត​ដោយ​មិន​កំណត់​មិន​ទាន់​សួរ​សាក្សី​ចប់​សព្វគ្រប់​នៅឡើយ​ទេ ។

សូម​រំលឹក​ថា ចោរប្លន់​មួយ​ក្រុម​ខាងលើ​ប្រដាប់​ដោយ​កាំភ្លើង AK បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​ជា​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ​ដោយ​បាន​ចាប់​ជន​រង​គ្រោះ​ចង និង​យក​ស្កុ​ត​បិទ​មាត់​ជាប់​មិន​ឲ្យ​ស្រែក ព្រមទាំង​បាន​បាញ់ប្រហារ​ទៅ​លើ​បុរស​ម្នាក់​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​ពេល​រត់​មក​ជួយ​ក្រោយ​ឭ​សំឡេង​ស្រែក​របស់​ជន​រង​គ្រោះ​ហើយ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ។ ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​យប់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ ព្រៃ​ក្រាយ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​បុរស​ម្នាក់​ដែល​ក្រុម​ចោរ​បាញ់​ឲ្យ​របួសធ្ងន់​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ បាន​បាត់បង់​ជីវិត​ដោយ​បន្សល់​ទុក​ប្រពន្ធ និង​កូនប្រុស​ស្រី​៣​នាក់ ។ ក្រុម​ចោរប្លន់​ទាំងនេះ​ត្រូវ​បាន​ង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ នាយកដ្ឋាន​កណ្តាល​សន្តិសុខ កម្លាំង​ម​នគរបាល​ជំនាញ​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ក្រោម​ការ​សម្របសម្រួល​ពី​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​បាន​ចំនួន​៨​នាក់ និង​រត់​រួច​ម្នាក់​ឈ្មោះ ភ័​ណ ធំ ជា​មេខ្លោង​ម្នាក់​ក្នុង​ការ​រៀបចំ​ផែនការ​ប្លន់​ម្ដង​ៗ ៕