ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ទៀត​ហើយ​នៅ​រដ្ឋ​តិច​សាស់​ស្លា.ប់​8​នាក់

6 ឆ្នាំ មុន

សហរដ្ឋ​អាមេ​រិ​ក ៖ យោង​តាម​ទូរទស្សន៍​តំបន់ TV KHOU ថា

សហរដ្ឋ​អាមេ​រិ​ក ៖ យោង​តាម​ទូរទស្សន៍​តំបន់ TV KHOU ថា មនុស្ស​៧​នាក់​ត្រូវ​បាញ់​សម្លាប់​កាលពី​យប់​ថ្ងៃ​ទី​១០ កញ្ញា ក្នុងផ្ទះ​មួយ​ស្ថិត​នៅ​ក្រុង PLANO ភាគ​ខាងជើង​រដ្ឋ​តិច​សាស់​សហរដ្ឋ​អា​េ​ម​រិ​ក មុន​ពេល​ប៉ូលិស​បាញ់​សម្លាប់​ខ្មាន់កាំភ្លើង ។

ប្រភព​ព័ត៌មាន​ដដែល​នេះ​បន្ត​ថា ប៉ូលិស​ក្រុង PLANO ស្ថិត​នៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ខាងជើង​ក្រុង DALLAS បាន​ធ្វើ​អន្តរាគមន៍​ក្រោយ​ទទួល​សេចក្តីរាយការណ៍​ពី​អំពើ​ឃោរឃៅ​នេះ ។ ពេល​លើក​ទៅ​ដល់​ប៉ូលិស​បាន​សម្លាប់​ជនសង្ស័យ​មុន​ពេល​ប្រទះ​ឃើញ​ក្នុងផ្ទះ​នូវ​សាកសព​មនុស្ស​៧​នាក់ ។ ជន​រង​គ្រោះ​ទាំងអស់​សុទ្ធតែ​ជា​មនុស្ស​ពេញវ័យ ។

យោង​តាម​អ្នកនាំពាក្យ​របស់​ប៉ូលិស​ក្រុង PLANO លោក DAVID TILLEY ថា ពេល​ប៉ូលិស​ចូល​ដល់​ក្នុងផ្ទះ​ក៏​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ទើប​ប៉ូលិស​បាញ់​សម្លាប់​ជន​នេះ​។ ប៉ូលិស​២​នាក់​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ប៉ូលិស​នៅ​ពុំ​ទាន់​កំណត់​ពី​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​មនុស្ស​នេះ​នៅឡើយ ។ បណ្តា​អ្នក​ជិតខាង​លើក​ឡើង​ពី​លទ្ធភាព​ដែល​ការ​បាញ់ប្រហារ​នេះ​ប្រហែលជា​កើត​មាន​ពេល​ជុំ​គ្នា ដើម្បី​ទស្សនាការ​ប្រកួត​កីឡា​មួយ​របស់​ក្រុម DALLA COWBOYS ជា​ក្រុមបាល់ទាត់​អា​​មេ​រិ​កមួយ​តែ​ព័ត៌មាន​នេះ​ពុំ​ត្រូវ​បាន​ប៉ូលិស​អះអាង​ឡើយ ។ លោក DAVID TILLEY និយាយ​ថា ការ​បាញ់ប្រហារ​យ៉ាង​សាហាវ​បែប​នេះ ពុំ​ធ្លាប់​មាននៅ​ក្រុង PLANO ឡើយ ពិសេស​នៅ​សង្កាត់​ដែល​តែង​មាន​ភាព​ស្ងប់ស្ងាត់ ៕