ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​គេង​លើស​ពី​10​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អាច​បណ្តាល​ឱ្យ​កើត​ជំងឺ​បាក់ទឹកចិត្ត​ឬ ?

6 ឆ្នាំ មុន

តើ​អ្នក​ចំណាយ​ពេលវេលា​គេង​ច្រើន​មែន​ទេ ? កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ការ​សិក្សា​ជា​ច្រើន​បាន​ព្រមាន​ថា​

តើ​អ្នក​ចំណាយ​ពេលវេលា​គេង​ច្រើន​មែន​ទេ ? កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ការ​សិក្សា​ជា​ច្រើន​បាន​ព្រមាន​ថា​វា​គឺជា​រោគ​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត និង​ជំងឺ​ថប់​អារម្មណ៍ ។ គេ​ជឿ​ថា​ជំងឺ​គេង​មិន​លក់​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​មាន​វិធី​ផ្សេង​ទៀត​ក៏​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​នេះ​ដែរ ។ គេ​បាន​ប៉ាន់​ប្រមាណ​ថា​ប្រជាជន​ជិត​៣០%​ជា​ទូទៅ​មាន​បញ្ហា​គេង​មិន​លក់ ប៉ុន្តែ​ពួក​យើង​ភាគច្រើន​ហាក់ដូចជា​មើល​រំលង​ការ​គេង​ច្រើន​ពេក ហើយ​ជា​ញឹកញាប់​គិត​ថា​វា​ដោយសារ​ការ​អស់កម្លាំង ។ ទោះជា​យ៉ាងណា​ក្តី ប្រសិនបើ​អ្នក​គេង​លើស​ពី​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​១ បើ​ទោះបីជា​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង​ក៏​ដោយ អ្នក​ប្រហែលជា​កើត​ជំងឺ​បាក់ទឹកចិត្ត​ដោយ​មិនដឹង​ខ្លួន ។

ការ​សិក្សា​មួយ​ដែល​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង Public Library of Science (PLoS) ក្នុង​ឆ្នាំ​២០១៤​បាន​រក​ឃើញ​ថា​ទោះបីជា​ការ​គេង​ច្រើន​មិន​ជាប់​ទាក់ទង​នឹង​ជំងឺ​រ៉ាំរ៉ៃ វា​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺផ្លូវចិត្ត និង​ស​ន្ទ​ស្សន៍​ម៉ាស់​រាង​កាយ (BMI) ខ្ពស់ ។ នៅ​ក្នុង​ការ​សិក្សា​នេះ​មាន​មនុស្ស​ជិត​២៤.៦៧១​នាក់​ដែល​មាន​អាយុ​ពី​១៥​ទៅ​៨៥​ឆ្នាំ​បាន​ចូលរួម ។ បន្ទាប់​ពី​នោះ​ពេលវេលា​គេង​សរុប​របស់​ពួក​គេ​ត្រូវ​បាន​គណនា​ដើម្បី​បែងចែក​រវាង «​អ្នក​គេង​ច្រើន​» និង «​អ្នក​គេង​តិច​» ។ ក្រោយមក​ក្រុម​វេជ្ជបណ្ឌិត​បាន​សង្កេត​ឃើញ​ថា​ការ​គេង​ជា​មធ្យម​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​គឺ​ប្រហែល​៧​ម៉ោង​១៣​នាទី ហើយ​មាន​តែ​មនុស្ស​ចំនួន​៦១២​នាក់ ឬ​ស្មើនឹង​២,៧%​គេង​ច្រើន​ជាង​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ អ្នក​ដែល​គេង​តិច​ជាង​៧​ម៉ោង​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​មុខ​នឹង​កា​កើត​ជំងឺ​រ៉ាំរ៉ៃ ចំណែកឯ​អ្នក​ដែល​គេង​ច្រើ​ទំនងជា​មាន​ជំងឺផ្លូវចិត្ត ។ ការ​គេង​ច្រើន​មានការ​ទាក់ទង​ជាមួយនឹង​អត្រា​ខ្ពស់​នៃ​ជំងឺ​បាក់ទឹកចិត្ត​ដោយសារ​តែ​មាន​ព្រឹត្តិការណ៍​ប៉ះពាល់​ដល់​ផ្លូវចិត្ត​នា​ពេល​កន្លង​មក ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ពន្យល់​អំពី​ការ​ត្អូញត្អែរ​ទាក់ទង​នឹង​បញ្ហា​បាក់ទឹកចិត្ត ។

ជំងឺ​បាក់ទឹកចិត្ត​ក៏​អាច​មានការ​ទាក់ទង​ជាមួយនឹង​ការ​មិន​ចង់​ក្រោក​ចេញពី​គ្រែ​នៅ​ពេល​ព្រឹក​ឡើង ។ ក្រៅពី​ជំងឺ​បាក់ទឹកចិត្ត ប្រសិនបើ​អ្នកមាន​អារម្មណ៍​ងងុយគេង​គ្រប់ពេលវេលា វា​អាច​ជា​ជំងឺ​ងងុយគេង​លើសលប់ ។ ការ​គេង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​នៃ​សមត្ថ​ភាព​ខួរក្បាល និង​ផ្លូវចិត្ត​របស់​អ្នក ហើយ​លំនាំ​នៃ​ការ​គេង​របស់​អ្នក​អាច​បង្ហាញ​ពី​សុខភាព និង​សុខុមាលភាព​ទូទៅ​របស់​អ្នក​។ ក្រៅពី​ការ​គេង​ច្រើន​ម៉ោង ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ជំងឺ​បាក់ទឹកចិត្ត​ដែល​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស ៕