ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកណូយ វ៉ាន់ណេត ​ចេញ​មក​បដិសេធ​​ការប្រមាថជីវិតលោក​… ​

6 ឆ្នាំ មុន

រាជធានីភ្នពេញ ៖ តារា​ចម្រៀង ​លោក​ណូយ វ៉ាន់ណេត បាន​ចេញ​​មក​​បដិសេធភ្លាមៗ ​​

រាជធានីភ្នពេញ ៖ តារា​ចម្រៀង ​លោក​ណូយ វ៉ាន់ណេត បាន​ចេញ​​មក​​បដិសេធភ្លាមៗ ​​ពី​ដំណឹង​​​ទទួល​​មរ​ណ​​ភាព​​ក្រោយ​ទៅ​ព្យា​បាល​​នៅ​សុរិន្ទ​ ប្រទេស​ថៃ តាមបណ្តាញសង្គមហ្វេសបុកនាថ្ងៃទី១២ កញ្ញា នេះ ក្រោយ​​លោកបាន​ជួប​​គ្រោះថ្នាក់​ចរាចរណ៍នោះ។​

លោក​ណូយ វ៉ាន់ណេត បាន​ចាត់​ទុក​ដំណឹង​ដ៏​​គ្រោ​ធ​គ្រា​ត​នេះ​ ជា​ការ​ប្រមាថ​អាយុជីវិត​របស់​លោក​យ៉ាងធ្ងន់ធ្ងរ ក្នុង​ពេល​ដែល​លោក​​​បាន​​ចេញពី​មន្ទីរពេទ្យ​​ ក្រោយ​ពី​​អាកា​រៈ​​របួស​​បាន​ធូ​ស្រាលវិញ ​។

តាម​គណនី​​ហ្វេ​ស​ប៊ុ​ក​របស់​​​លោក​ណូយ វ៉ាន់ណេតបាន​សរ​​សេរ​ថា «ជីវិត​ខ្ញុំ​ ពិត​រស់​សារ​ជា​ថ្មី​ទឹកដោះ​ម្តាយ​ថ្លៃ​ម៉ារ​មី​រក្សា​ មិនមែន​ដូច​​ពាក្យ​មនុស្សដែល​មុសារ​ប្រ​ម៉ាត​សង្ខារ​មិន​ខ្លាច​បុណ្យ​បាប ខ្ញុំ​បាន​ចេញពី​សុ​រិន្ទ​​ព្រឹក​នេះ» ។

គួរ​បញ្ជាក់ថា តារាចំរៀង ​លោក​ណូយ វ៉ាន់ណេត បាន​ចេញដំណើរ​ទៅព្យាបាល​របួស​នៅ​មន្ទី​ពេទ្យ​នៃ​ខេត្តសុរិន្ទ ប្រទេស​ថៃ កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ស​ប្តា​ហ៍​មុន ។ បន្ទាប់​ពី​លោក​រងគ្រោះថ្នាក់​ចរាចរណ៍​កាល់ពី​យប់​ថ្ងៃ​ទី​៩ ​កញ្ញា នៅ​ផ្លូវជាតិ​លេខ​៤​ ។ មូលហេតុ​ដែល​​​លោក​ត្រូវ​ចាកចេញ​ទៅ​ព្យាបាល​នៅ​ខេត្ត​សុរិន្ទ​ ដោយសារ​តែ​លោក​ធ្វើទុក្ខ​ឈឺក្បាល​ខ្លាំង​ពេក​ពី​បាក​ទ្រាំ ។