ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទាំងប្តីទាំងប្រពន្ធ​លែងខ្វល់ថត​​​ភាព​យន្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែម​មារ​ញឹក​ជាមួយ​មុខរបរ​ជំនួញ​ផ្ទាល់ខ្លួន តារា​​សម្តែងប្តី-ប្រពន្ធស្រស់សង្ហា អ្នកនាង​​គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី លោកគឹម សីហា ​

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែម​មារ​ញឹក​ជាមួយ​មុខរបរ​ជំនួញ​ផ្ទាល់ខ្លួន តារា​​សម្តែងប្តី-ប្រពន្ធស្រស់សង្ហា អ្នកនាង​​គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី លោកគឹម សីហា ​នៅ​​មិន​ទាន់អាច​​រក​ពេល​ថត​ខ្សែ​​ភាពយន្ត​បានទេ​ ក្រៅ​​​ពី​​នាំ​គ្នា​​ពិនិត្យ​ និង​តាមដាន​ជំនួញ​ផ្ទាល់​ខ្លួន​ ឱ្យ​កាន់​តែ​​រីក​ចម្រើន​​​ឡើង​នោះ​ ។

ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា តារា​​សម្តែង​​គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី បាន​ចូលរួម​សម្ពោធ​និង​កាត់​ខ្សែ​ហាង​​សាខា​ថ្មី​របស់​​នាង​មួយ​​កន្លែង​ទៀត​នៅ​ឯ​ទឹកដី​ខេត្តសៀមរាប ដោយ​​បាន​សម្រេចចិត្ត​ប្រកាស​រក​ដៃគូ​សហការ​លក់ និង​ចែក​ចាយ​​ផងដែរ​ ។

លោក​​គី​ម សីហា បាន​និយាយទៀត​​ថា ដោយ​មានការ​គាំទ្រ និង​មាន​ទំនុកចិត្ត​ភាព​ជឿជាក់​យ៉ាងច្រើន​​ពី​សំណាក់​អតិថិជន​ទាំង​ក្នុង​និង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ​ដែល​ជា​ហេតុ​តម្រូវឱ្យ​​ក្រុមហ៊ុន​ចាប់ផ្តើម​ប្រកាស​រក​ដៃគូ​សហការ ក្នុង​ការ​ទទួល​សិទ្ធិ​ចែក​ចាយ​​ផលិតផល MOMO បន្ត​ទៀត ។