ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ច្បាប់​មិន​យល់​ញាតិ ម្ដាយ​អស់​ទ្រាំ​នឹង​កូន​លែង​បាន ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ នាំ​គ្នា​ឡើង​ទៅ​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​លើ​ផ្ទះ ត្រូវ​ម្តាយ​ខ្លួនឯង​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ចាស់​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​មន្ទីរ​អប់រំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១៩ នៅ​ចំណុច​ផ្ទះ​លេខ​១៥៩ ជាន់​ទី​៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ដែល​ម្តាយ​ខ្លួនឯង​ឲ្យ​ចាប់ខ្លួន​មានឈ្មោះ តែ ប៉ុន​ហេង ភេទ​ប្រុស អាយុ​ប្រហែលជា​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ចំណែកឯ​មិត្តភក្តិ​របស់​ជនសង្ស័យ​មានឈ្មោះ ជៀវ សេង​ឃាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ចាស់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ តែ ប៉ុន​ហេង ជា​មនុស្ស​ដែល​ញៀន​ថ្នាំ ហើយ​បំផ្លាញ​លុយ​ម្តាយ​អស់​ជា​ច្រើន រួម​និង​សម្ភារ​ដែល​គាត់​ទិញ​ឲ្យ​យក​ទៅ​លក់​បញ្ចាំ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ លុះ​ពេល​ដល់​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ខាងលើ​នេះ បាន​ហៅ​មិត្តភក្តិ​ឈ្មោះ ជៀវ សេង​ឃាង មក​ជក់​នៅ​លើ​ផ្ទះ ទើប​ម្តាយ​ឃើញ​កូន​ខ្លួនឯង​កំពុង​តែ​ជក់ ក៏​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ចាស់ ដើម្បី​ឲ្យ​មក​ចាប់ខ្លួន​យក​ទៅ​ដាក់​នៅ​មន្ទីរ​អប់រំ​កែប្រែ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ខាងលើ​នេះ មិន​មាន​តែ​ម្តងនោះ​ទេ គឺ​អស់​រយៈពេល​គឺ​៣​ដង​មក​ហើយ មិន​ចេះ​រាងចាល​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ម្នាក់ ដែល​មិន​បាន​ជាប់​ពាក់ព័ន្ធ ត្រូវ​សមត្ថកិច្ច​គាត់​ធ្វើការ​អប់រំ​រួច​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ៕