ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​លឿន​ពេក​បុក​ជាមួយ​រថយន្ត របួស​មនុស្ស​២​នាក់

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​២​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល បន្ទាប់​ពី​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​គ្រប់គ្រង​ស្ថាន​ការ​លែង​បាន​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត

ខេត្តព្រៃវែង ៖ បុរស​២​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល បន្ទាប់​ពី​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​គ្រប់គ្រង​ស្ថាន​ការ​លែង​បាន​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត CRV មួយ​គ្រឿង​យ៉ាង​ពេញទំហឹង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ត្រង់​ចំណុច​ក្បាលស្ពាន ឯកឧត្តម ញឹ​ម វណ្ណ​ដា ស្ថិត​នៅ​ខាងលិច​ភូមិ​ព្រៃ​ត្បាល់ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។ ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១២៥ ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១I-៣២៤២ បើកបរ​ដោយ​ឈ្មោះ សឿ​ន ស្រស់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កណ្តាច់ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។

ដោយ​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​រថយន្ត CRV ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2H-2386 បើកបរ​ដោយ​ឈ្មោះ សាន សុខា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​តា​មួល​លើ ឃុំ​កោះ​ផ្កូ​វ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​រង​របួសស្រាល​អ្នក​បើក​ម៉ូតូ​។ សមត្ថកិច្ច និង​អ្នក​នៅ​ក្នុង​ហេតុ​នោះ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ ដោយសារ​ភាគី​ខាង​ម៉ូតូ​បើក​ល្បឿន​លឿន​ពេក ទើប​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទើប​បុក​គ្នា​បែប​នេះ​ទៅ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ឈ្មោះ ញ៉ ញ៉ា​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​អ្នក​រួម​ដំណើរ​ក៏​បាន​រង​របួសស្រាល​ផង​ដែរ ហើយ​ក៏​ត្រូវ​បញ្ជូន​ទៅ​ពេទ្យ​ឯកជន​ភូមិ​ចំបក់​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​រក្សា​ទុក​វត្ថុ​តាង​ទាំង​ពីរ​នៅ​ប៉ុ​សិ៍្ត​នគរបាល​ជាប​ណ្តាះ​អាសន្ន​៕