ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាយាម​គង់​បាន​សម្រេច​… ទោះ​ត្រឹម​ជា​កូន​កសិករ​

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា

ហ្វី​លី​ពី​ន​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​ដែល​ជា​កូន​របស់​កសិករ​ក្រីក្រ​ម្នាក់​នៅ​ភូមិ Bulacan ប្រទេស​ហ្វី​លី​ពី​ន បាន​ជាប់​អាហារូបករណ៍​ចូល​រៀន​ដោយ​មិនបាច់​បង់ថ្លៃ​នៅ​សាកលវិទ្យាល័យ​ល្បី​ជាងគេ​នៅ​សហរដ្ឋអាមេរិក សូ​ម្បី​តែ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​បញ្ចប់​ថ្នាក់​សិក្សា​នៅ​ទីនោះ​ដែរ​។

យុវជន Romnick Blanco ដែល​ជា​កូន​ទី​៧ ក្នុង​ចំណោម​បងប្អូន​៩​នាក់ សព្វថ្ងៃ​រស់នៅ​ជើងភ្នំ ក្នុង​ជីវភាព​ក្រខ្សត់​។ បងប្អូន​ទាំង​៨​នាក់​របស់​គេ បាន​ឈប់​រៀន​អស់ហើយ ព្រោះ​គិត​ថា រៀន​មិន​បាន​អ្វី​មក​វិញ​ទេ​។ តែ​សម្រាប់ Romnick ការ​សិក្សា គឺជា​ចំណង់​ចំណូលចិត្ត​របស់​គេ ហើយ​ព្យា យាម​ដើរទៅ​រៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ ដែល​ត្រូវ​ចំណាយពេល​ដល់​ទៅ​២​ម៉ោង​ជា​រៀងរាល់ថ្ងៃ​។

ក្រោយ​ពី​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​ភ្លាម Romnick បាន​ទទួល​ដំណឹង​ថា សាកលវិទ្យាល័យ Harvard បាន​សម្រេច​ផ្តល់​អាហារ​រូបករណ៍​ដល់​ខ្លួន ខណៈ​ពេល​ដែល​វា​ជា​សាលា​មួយ​ដែល​មិនមែន​ចេះ​តែ​ជាប់​បាន​រៀន​នោះ​ទេ​។ មាន​តែ​សិស្ស​៥​ភាគរយ​នៃ​អ្នក​ដាក់​ពាក្យ​ប៉ុណ្ណោះ ទើប​អាច​បង់លុយ​ចូល​រៀន​បាន​។ តែ​សម្រាប់ Romnick វិញ គឺ​មិន​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់ប្រាក់​ឡើយ​។

គួរ​បញ្ជាក់​ថា Romnick រស់នៅ​ក្នុងភូមិ Bulacan ដែល​អ្នក​ភូមិ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ជា​មនុស្ស​មិន​មាន​ក្តី​ស្រមៃ​។ ពួក​គេ​រស់នៅ​ក្នុង​ក្តី​អស់សង្ឃឹម​នឹង​ភាព​ក្រីក្រ​។ ពួក​គេ​ជឿ​ថា បើ​កើត​នៅ​ក្នុង​គ្រួសារ​ក្រខ្សត់​ហើយ គឺ​គ្មាន​ទេ ឱកាស​ក្លាយជា​អ្នកមាន​។ តែ​ទីបំផុត Romnick អាច​ធ្វើ​បាន  ហើយ​ក្លាយជា​ក្ងាន​ក្នុង​ហ្វូង​ទា​បាន​សម្រេច​៕