ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ព្រមាន​អា​មេ​រិ​ក

6 ឆ្នាំ មុន

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ថា

សហរដ្ឋ​អា​មេ​រិ​ក​-​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ថា ប្រសិនបើ​សហរដ្ឋ​អា​មេ​រិ​ក​អនុម័ត​ការ​សម្រេច​ផ្តល់​ជំនួយ​អាវុធ​ដល់​អាជ្ញាធរ​អ៊ុ​យ​ក្រែ​ន​បែប​នេះ​នឹង​បង្កើន​ភាព​តានតឹង​ថែម​ទៀត​ក្នុង​តំបន់ DONBASS របស់​ពួក​ឧទ្ទាម ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស BRICS នៅ​ក្រុង XIAMEN ចិន មេដឹកនាំ​រុ​ស្ស៊ី​ថ្លែង​ថា ការ​ផ្តល់​អាវុធ​ដល់​តំបន់​មាន​ជម្លោះ​មួយ​នឹង​ពុំ​អាច​រួមចំណែក​ដល់​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ ហើយនឹង​គ្រាន់តែ​ធ្វើ​ឱ្យ​សភាពការណ៍​កាន់តែ​តានតឹង​ថែម​ទៀត​ប៉ុណ្ណោះ ។

ទោះបី​យ៉ាងណា ប្រមុខ​វិមាន​ក្រឹម​ឡាំង​គូសបញ្ជាក់​ថា ការ​សម្រេច​ផ្តល់ ឬ​មិន​ផ្តល់​អាវុធ​ដល់​ក្រុង​គៀវ​ជា​សិទ្ធិ​អធិបតេយ្យ​របស់​សហរដ្ឋ​អា​េ​ម​រិ​ក រុ​ស្ស៊ី ពុំ​អាច​បញ្ចេញ​ឥទ្ធិ​ពល​​ណាមួយ​ឡើយ​។

កាលពីដើម​ខែឧសភា ព្រឹទ្ធសភា​អា​មេ​រិ​កបាន​អនុម័ត​គម្រោង​ថវិកា សហព័ន្ធ​រហូត​ដល់​ថ្ងៃ​ទី​៣០ កញ្ញា ២០១៧ ដែល​គ្រោង​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​ជំនួយ​ហិរញ្ញវត្ថុ​យ៉ាងតិច​៤១០​លាន​ដុល្លារ ដែល​រួម​មាន​ជំនួយ​ខាង​យោធា​ផង ៕