ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ បញ្ចប់​កម្មវិធី​លោក​អូ​បា​ម៉ា…

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៥ កញ្ញា បាន​បញ្ចប់​កម្មវិធី​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​អនុញ្ញាត​ឱ្យ​

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៥ កញ្ញា បាន​បញ្ចប់​កម្មវិធី​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​អនុញ្ញាត​ឱ្យ​ពួក​យុវជន​អន្តោប្រវេសន៍​គ្មាន​លិខិត​ស្នាម​ជិត​៨០០.០០០​នាក់​អាច​រស់នៅ សិក្សា និង​ធ្វើការ​នៅ​សហរដ្ឋ​អា​មេ​រិ​ក ។

នេះ​ជា​សេចក្តី​សម្រេចចិត្ត​ដែល​ញ៉ាំង​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​លោក​អូ​បា​ម៉ា ហើយ​ធ្វើ​ឱ្យ​មានការ​ខ្វែងគំនិត​គ្នា​ក្នុង​ជួរ​ពួក​អ្នក​សាធារណរដ្ឋ ។ ពួក​យុវជន​គ្មាន​លិខិត​ស្នាម​ក៏​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិ​នៅ​មុខ​សេត​វិមាន ។

យោង​តាម​ការ​សម្រេច​នេះ​របស់​ប្រមុខរដ្ឋ​អា​មេ​រិ​ក​គឺ​ចាប់តាំងពី​ថ្ងៃនេះ​តទៅ គ្មាន​សំណើ​ថ្មី​ណាមួយ​នឹង​ត្រូវ​ពិនិត្យ​ឡើយ ។ វាសនា​របស់​មនុស្ស​ប្រមាណ​ជា​៨០០.០០០​នាក់ ដែល​ទទួល​បាន​លក្ខន្តិកៈ គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា ពួក DREAMERS នឹង​ពុំ​ទាន់​រង​ការ​ប៉ះពាល់​ឡើយ​រហូត​ដល់​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៨ គឺជា​រយៈពេល​៦​ខែ​ផ្តល់​ដោយ​រដ្ឋការ​លោក​ត្រាំ ដើម្បី​ឱ្យ​សភា​អនុម័ត​រឿង​នេះ ៕