ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​ថ្មី​របស់ អ​.​ស​.​ប ប្រឆាំង​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

តំណាង​អចិន្ត្រៃយ៍​រប្រចាំ អ​.​ស​.​ប លោក​វ៉ា​ស៊ី​លី នេ​បេន​ហ្ស៊ី​យ៉ា វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ថា

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​កូរ៉េ​ខាងជើង ៖ តំណាង​អចិន្ត្រៃយ៍​របស់​រុ​ស្ស៊ី​ប្រចាំ អ​.​ស​.​ប លោក​វ៉ា​ស៊ី​លី នេ​បេន​ហ្ស៊ី​យ៉ា វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ថា ទិស​ដៅ​នៃ​ការ​អនុម័ត​នា​ថ្ងៃ​ទី​១១ កញ្ញា របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប គម្រោង​ដំណោះស្រាយ​មួយ​ស្តី​ពី​កូរ៉េ​ខាងជើង​របស់​អា​េ​ម​រិ​ក​ជា​ការ​ប្រញាប់ប្រញាល់​ពេក ។

នៅ​ទីស្នាក់ការ អ​.​ស​.​ប ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​រូប​នេះ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ខ្ញុំ​យល់​ថា យើង​ពុំគួរ​ធ្វើ​ដោយ​ប្រញាប់ប្រញាល់​ពេក​ទេ ។

ចំណែក​តំណាង​អា​មេ​រិ​ក​ប្រចាំ អ​.​ស​.​ប លោកស្រី NIKKI HALEY និយាយ​ថា ចង់ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​ធ្វើការ​អនុម័ត​នា​ថ្ងៃ​ទី​១១ កញ្ញា គម្រោង​ដំណោះស្រាយ​អា​មេ​រិ​ក​ដែល​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាងជើង​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​របស់​ប្រទេស​នេះ​ដែល​ខ្លាំង​បំផុត​មួយ ។ លោកស្រី​ទាមទារ​ឱ្យ​មាន​វិធានការ​ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។

ប្រមុខ​ការទូត​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ថ្លែង​ថា ក្រុង​មូ​ស្គូ ត្រៀម​សិក្សា​គម្រោង​ដំណោះស្រាយ​អា​មេ​រិ​ក​ក្នុង​លក្ខខណ្ឌ​ដែល​វា​ពុំ​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​ថែម​ដល់​ភាព​តានតឹង ហើយ​ចង់​ផ្តោត​លើ​ដំណោះស្រាយ​ការទូត​មួយ​វិញ ។

ចំណែក​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​៥ កញ្ញា យល់​ថា ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​កូរ៉េ​ខាងជើង​នឹង​ពុំ​មាន​ឥទ្ធិពល​លើ​ឥរិយាបថ​របស់​របប​ក្រុង​ព្យុ​ង​យ៉ាង​ឡើយ ហើយ​លោក​ស្នើ​ឱ្យ​មានការ​ចរចា​ចាំបាច់​មួយ ។ លោកពូ​ទី​ន យល់​ថា បណ្តា​ទណ្ឌកម្ម​បន្ថែម​នឹង​ពុំ​អាច​ផ្លាស់​ប្តូរ ឥរិយាបថ​របស់​ថ្នាក់ដឹកនាំ​កូរ៉េ​ខាង​បជើង​​ឡើយ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គ្រាន់តែ​នាំ​ឱ្យ​មាន​សោកនាដកម្ម​មនុស្សធម៌​ប៉ុណ្ណោះ ។

លោកពូ​ទី​ន ក្រោយ​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស BRICS នៅ​ទីក្រុង XIAMEN ភាគ​អាគ្នេយ៍​ចិន ក៏​ព្រមាន​ផង​ដែរ​ប្រឆាំង​នឹង​វោហា​សាស្ត្រ​យោធា​ដែល​គ្មាន​ន័យ​នៃ​វិបត្តិ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

លោកពូ​ទី​ន បន្ត​ថា គ្មាន​ផ្លូវ​ណា​ក្រៅពី​ផ្លូវ​សន្តិវិធី​ឡើយ ។ លោក​ថា អនុម័ត​ទណ្ឌកម្ម​ថ្មី​ៗ​ជា​ផ្លូវ​គ្មាន​ច្រកចេញ ។

ពួក​អ្នកវិភាគ​ជា​ច្រើន​និយាយ​ថា ដោយ​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន គិត​ទៅ​ដល់​វាសនា​ដែល​លោក​បានឃើញ​របស់​បណ្តា​របប​ដែល​យល់ព្រម​បោះបង់​ចោល​កម្មវិធី​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​ពួក​គេ​ដូច​ជា​របប​អីុ​រ៉ា​ក់រប​ស់លោក​សា​ដាម ហ៊ូ​សេន ឬ​របប​លី​ប៊ី​របស់​លោក​មូ​អា​ម៉ា កា​ដា​ហ្វី ជាដើម ។ ដូច្នេះ​លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​ស្វែងរក​ការ​ធានា​ជីវិត​រស់រាន​ដោយ​ខំ​ផលិត​អាវុធ​នុយក្លេអ៊ែ រួច​រហូត​ដល់​អះអាង​ថា បែប​នេះ​ជា​ភាព​ត្រឹមត្រូវ និង​ជា​ការ​ធានា​ដល់​ការ​រស់រាន​នៃ​របប​របស់​លោក ៕