ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ឪពុក​ស្រវឹងស្រា​វាយ​បង្ខំ​កូន​ផឹកស្រា
ប៉ូលិស​ឥណ្ឌា​ចាប់ខ្លួន​បុរស​ម្នាក់​ស្រវឹងស្រា​ចាប់​កូនស្រី​អាយុ​២​ឆ្នាំ បោះ​ទៅ​ក្នុង​លូ​ទឹក ក្រោយមក​ធ្វើ​ទារុណកម្ម​កូនប្រុស​អាយុ​៥​ឆ្នាំ និង​បង្ខំ​ឱ្យ​ផឹកស្រា ។

១-​ឪពុក​ស្រវឹងស្រា​វាយ​បង្ខំ​កូន​ផឹកស្រា
ប៉ូលិស​ឥណ្ឌា​ចាប់ខ្លួន​បុរស​ម្នាក់​ស្រវឹងស្រា​ចាប់​កូនស្រី​អាយុ​២​ឆ្នាំ បោះ​ទៅ​ក្នុង​លូ​ទឹក ក្រោយមក​ធ្វើ​ទារុណកម្ម​កូនប្រុស​អាយុ​៥​ឆ្នាំ និង​បង្ខំ​ឱ្យ​ផឹកស្រា ។

២-​តា​លី​បង់​ស្នើ​ឱ្យ​លោក​ត្រាំ​ដកទ័ព​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន
ក្រុម​តា​លី​បង់​បាន​ផ្ញើ​លិខិត​ទៅ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ របស់​អា​មេ​រិ​ក ដោយ​ស្នើ​ឱ្យ​ដកទ័ព​ចេញពី​ដែនដី​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៧ ។

៣-​វៀតណាម​ដក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ពី​បទ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​វៀតណាម ត្រូវ​ដក​ចេញពី​តំណែង ព្រោះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​ការ​ដក​ពី​តំណែង​នេះ​កាលពី​ថ្ងៃ​ទី​១៦ សីហា ២០១៧ ។

៤-​អ្នកទោស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ស្លាប់​៣៧​នាក់
ទ័ព​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា បាន​វាយប្រហារ​នៅ​ពន្ធនាគារ​ភាគ​ខាងត្បូង​ដើម្បី​បង្ក្រាប​ក្រោយ​ពី​ពន្ធនាគារ​ត្រូវ​អ្នកទោស​កាន់កាប់​ជា​ច្រើន​ស​ប្តា​ហ៍ បង្ក​ឱ្យ​មានការ​បង្ហូរឈាម និង​មាន​អ្នកទោស​៣៧​នាក់​ស្លាប់ ។

៥-​ស្រវឹង​ផ្លោះ​របង​ឱ្យ​ចំណី​ខ្លាឃ្មុំ​ត្រូវ​ខាំ​ដាច់​ដៃ
បុរស​រុ​ស្ស៊ី​ម្នាក់​ស្រវឹងស្រា​បាន​ផ្លោះ​របង​យក​ចំណី​ឱ្យ​ខ្លាឃ្មុំ​ក៏​ត្រូវ​វា​ខាំ​ដៃ​ដាច់ ។

៦-​កូនប្រុស​របស់​បុរស​IS​យួរ​ក្បាលមនុស្ស​គួរ​ឱ្យ​រន្ធត់
ក្មេង​ប្រុស​របស់​ក្រុម​IS​ម្នាក់​យួរ​ក្បាល​ជន​រង​គ្រោះ ប៉ុន្តែ​រង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​នៅ​ក្បែរ​ក្រុង​រ៉ា​ក់​កា ប្រទេស​ស៊ី​រី​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ទាំង​ឪពុក និង​កូន ។

៧-​ត្រី​ដូ​ហ្វាំ​ង​ស៊ី​មឹក​ជាប់​ក
ត្រី​ដូ​ហ្វាំ​ង​មាត់​ដប​ងាប់​ពេល​ស៊ី​មឹក​យក្ស​ជាប់​ក ។ ខ្មោច​របស់​ត្រី​នេះ​ប្រទះ​ឃើញ​ទើរ​នៅ​លើ​ឆ្នេរ​ប្រទេស​អូស្ត្រាលី ។

៨-​អ្នក​វិទ្យាសាស្ត្រ​ពិភពលោក​យល់​ថា​ដាយ​ណូ​ស៊័​រ​«T-Rex»​រត់​មិន​បាន
ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក និង​អង់គ្លេស​បង្ហាញ​ថា ដាយ​ណូ​ស៊័​រ​T-Rex​ជា​សត្វ​ស៊ីសាច់​ជា​ចំណី​ឈរជើង​២​ធាតុ​ពិត​វា​អាច​រត់​មិន​បាន ។

៩-​អេ​ហ្ស៊ី​ប​ឃើញ​ផ្នូរ​សព​បុរាណ​អាយុ​ជាង​២០០០​ឆ្នាំ
ក្រុម​អ្នក​បុរាណវិទ្យា​អេ​ហ្ស៊ី​ប​ប្រទះ​ឃើញ​ផ្នូរ​បុរាណ​៣​កន្លែង​អាយុ​ជាង​២០០០​ឆ្នាំ​នៅ​ភាគ​ខាងត្បូង ក្រុង​គែរ កាលពី​ថ្ងៃ​ទី​១៦ សីហា ២០១៧ ។

១០-​យុវជន​បង់​ក្លា​ដែ​ស​២​នាក់​ព្យាយាម​ថត​Selfie​លង់ទឹក​ស្លាប់
យុវជន​បង់​ក្លា​ដែ​ស​២​នាក់​ត្រូវ​ទឹក​ហូរ​រសាត់​រហូត​ស្លាប់ ខណៈ​ពេល​ព្យាយាម​ថត​Selfie​ពេល​ទឹកជំនន់ ៕