ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត… គាត់បានព្រមដោយខ្លួនឯង

6 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ក្រុម​​អាជីវករ​លក់ដូរ​​​​ក្នុង​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​​​រួម​ទាំង​ផ្សារ​នារី

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ក្រុម​​អាជីវករ​លក់ដូរ​​​​ក្នុង​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​​​រួម​ទាំង​ផ្សារ​នារី ​បាន​​​ព្រម​រុះ​រើ​តូប​ និង​ជញ្ជូន​អី​វ៉ា​ន់​ចេញ​នា​ព្រឹក​ថ្ងៃ​ទី០៦ ​កញ្ញា នេះ ​​ក្រោយ​គណៈកម្មការ​ចម្រុះ​ ដឹកនាំ​ដោយ​លោក​ទូច​ មុន្នី​ អភិ​បាលរង​ក្រុង​ប៉ោយ​​​​ប៉ែ​ត, ​លោក​វួ​ច ​អូន​ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បានធ្វើការ​​ចុះ​ណែ​នាំ​ឱ្យ​​រុះ​រើ ​តាម​បទ​បញ្ជា​របស់​សាលា​ខេត្តបន្ទាយមានជ័យ ​ក្នុងបំណង​​កែ​លម្អ​សោភ័ណ​ភាព ​និង​រក្សា​សណ្តាប់​ធ្នាប់​អនាម័យ​បរិស្ថាន​មាត់​ច្រក​ទ្វារ​ខាង លើ​ ។​ ក្នុងនោះ គណៈកម្មការ​ចម្រុះ​បាន​ជួល​កម្មករ​ ​សម្រាប់​រុះ​រើ​​ជា​ស្រេច ​ប្រ​សិនបើ​មាន​​តូប​ណាមួយ​ មិន​ព្រម​អនុ​វត្ត​តាម​បទ​បញ្ជា​ និង​សេចក្តី​ណែ​នាំនោះ ​។

​គួរ​បញ្ជាក់​ថា ​បន្ទាប់​ពី​មាន​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត​ជា​បន្តបន្ទាប់​ឱ្យ​រុះ​រើ​តូប ​ក្នុង​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ​អតីត​តូប​ផ្សារ​នារី​ចំនួន​១៤​តូប ​ត្រូវ​ម្ចាស់​រុះ​រើអី​វ៉ា​ន់​ ដឹក​ជញ្ជូន​ទៅ​លំនៅ​ឋាន​​អស់​ ប៉ុន្តែ​ដោយសារ​តូប​អ្នក​មាន​៤​តូប ​ជាប់​និង​ខ្លោងទ្វារ​ប្រាសាទ​កំពូល​បី​នៃ​ច្រក​ទ្វារ​ មិន​ព្រម​រុះ​រើ​​ដូច​ពួក​គាត់​ៗ​ ក៏​នាំ​គ្នា​ជ​ញ្ជូនអី​វ៉ា​ន់​មក​លក់​វិញ​ ស្ទើរ​​គ្រប់​គ្នា​ ។

នៅ​ថ្ងៃដដែល​នេះ​ដែរ គណៈកម្មការ​ចម្រុះ​ចុះ​មក​ណែនាំ​​ហើយយ​ថា បើ​តូប​ណា​មិន​រុះ​រើ ​និង​ឱ្យកម្មករ​រុះ​រើ​ជំនួស​ម្យ៉ាង​លើ​​ក​នេះ​គ្រប់​​​តូប​ត្រូវ​រុះ​រើស្មើ​​ភាព ទើប​​ពេល​នេះ​គ្មាន​អ្នក​ជំទាស់​ទេ​ ពោល​គឺ​ចាប់​ផ្តើម​រុះ​រើ​​ឥ​វ៉ា​ន់ ​និងរើ​តូប​រៀងខ្លួន​ៗ​ ។ ​