ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីម៉ងត៍​អូដ្ឋ​ថ្មី ជាមួយ​បេស​កកម្ម «​សាងសង់​ដោយ​មោទនភាព​»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​តទៅ ប្រជាជន​កម្ពុជា​អាច​ចូលរួម​ធ្វើ​ជា​សាក្សី​នៃ​គុណភាព​ដ៏​រឹង​មាំ​របស់​ស៉ី​ម៉​ង​ត៍​ដែល​ផលិត​ក្នុងស្រុក​។ ក្រុមការងារ​របស់​ក្រុមហ៊ុន

រាជធានី​ភ្នំពេញ​៖ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​តទៅ ប្រជាជន​កម្ពុជា​អាច​ចូលរួម​ធ្វើ​ជា​សាក្សី​នៃ​គុណភាព​ដ៏​រឹង​មាំ​របស់​ស៉ី​ម៉​ង​ត៍​ដែល​ផលិត​ក្នុងស្រុក​។ ក្រុមការងារ​របស់​ក្រុមហ៊ុន ជីប​ម៉ុង អីុ​ន​ស៊ី ស៊ីមេន ខ​ប​ភើ​រេ​សិន នឹង​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី ៤ កញ្ញា រហូត​ដល់​ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​យល់​កាន់តែ​ច្បាស់​នូវ​គុណភាព នៃ​ស៊ីម៉ងត៍​ដែល​ជា​ផលិត​ក្នុងស្រុក​មួយ​នេះ​។​

លោកឧកញ៉ា លាង ម៉េ​ង អគ្គនាយក ក្រុមហ៊ុន ជីប​ម៉ុង អិុន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​កាន់តែ​ច្បាស់​ក៏​ដូច​ជា​ធ្វើ ជា​សាក្សី​នូវ​គុណភាព​ដ៏​រឹង​មាំ​នៃ​ស៊ីម៉ងត៍​ដែល​​ផលិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ស៊ីម៉ងត៍​របស់​យើង​មានគុណ​ភាពល្អ​មិន​ចាញ់​ផលិតផល​នាំ​ចូល​ពី​បរទេស​ដែរ​។ វា​ជា​ស៊ីម៉ងត៍​ដ៏​រឹង​មាំ​បំផុត​មួយ​ក្នុងស្រុក​ដែល​ជាទី​មោទនភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​»​។ 

នៅ​ថ្ងៃ​ទី​៦​និង​ទី​៧ ខែកញ្ញា នេះ​ក្រុមការងារ​ជំនាញ​របស់​ក្រុមហ៊ុន ជីប​ម៉ុង អិុ​ន​ស៊ី ស៊ី​មេន​ខ​ប​ភើ​រេ​សិន នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រជាជន​កម្ពុជា​នៅ​ផ្សារ​អូ​ឬ​ស្សី និង​ផ្សារ​អូ​ឡាំ​ពិ​ក ដោយ​មានការ​ផ្តល់​នូវ​ព័ត៌មាន​ពី​ផលិតផល​ថ្មី​ៗ ការ​លេងល្បែង​កម្សាន្ត​ដើម្បី​យក​រង្វាន់ ព្រមទាំង​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ទៀត​។ ប្រជាជន​កម្ពុជា​អាច​ចូលរួម​ពិសោធន៍​គុណភាព​ស៊ីម៉ងត៍​របស់​កម្ពុជា​ជាមួយ​ក្រុម​អ្នកជំនាញ និង​ការ​បង្ហាញ​នូវ​បច្ចេកទេស​ក្នុង​ការ​បូក​ស៊ីម៉ងត៍​ឲ្យ​បាន​រលោង​ស្អាត​ហើយ​ធានា​គុណភាព​កាន់តែ​ជាប់​បាន​យូរ​។​

​ក្រុមហ៊ុន ជីប​ម៉ុង អិុន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​កសាង គេហដ្ឋាន ក៏​ដូច​ជា​សំណង់​អគារ​ផ្សេង​ៗ​នៅ​ទូ​ទាំង​ប្រទេស​ប្រកបដោយ​គុណភាព​ខ្ពស់​មាន​ទំនុកចិត្ត សុវត្ថិភាព និង​ភាព​ជឿជាក់​ដោយសារ​តែ​ផលិតផល​ស៊ីម៉ងត៍​នេះ​ត្រូវ​បាន​កែ​លម្អ និង​ផលិត​ឡើង​ដោយ​យកចិត្តទុកដាក់​ពី​អ្នកជំនាញ​ខ្មែរ និង​បរទេស​ជា​ច្រើន​នាក់​ដើម្បី​ធានា​នូវ​គុណភាព​តាម​ស្តង់ដារ​អន្តរជាតិ​។

ក្រុមហ៊ុន ជីប​ម៉ុង អិុន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន កំពុង​តែ​រៀបចំ​បើក​ដំណើរការ​រោងចក្រ​ស៊ីម៉ងត៍​ថ្មី ដ៏​ទំនើប​បំផុត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​ទូក​មាស ខេត្តកំពត ជាមួយនឹង​ការ​ចំណាយ​ទុន​ទឹកប្រាក់ ចំនួន​២៦២ លាន​ដុល្លា​អា​មេ​រិ​ក ដែល​នឹង​ចាប់ផ្តើម​ដំណើរ​ចាប់ពី ខែវិច្ឆិកា​ឆ្នាំ ២០១៧ នេះ​តទៅ​។ រោងចក្រ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីប​ម៉ុង អ៊ិ​ន​ស៊ី ស៊ី​មេន នេះ​នឹង​ក្លាយជា​រោងចក្រ​ស៊ីម៉ងត៍​ដែល​ធំ​ជាងគេ​និង​ទំនើប​បំផុត​ដោយ​ប្រើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ អតិថិជន​នឹង​ទទួល​បាន​ផលិតផល​ស៊ីម៉ងត៍​ពី​វត្ថុធាតុដើម​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​៕