ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ទាំងយប់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ផ្ទុះ​ស្សេ​ខ្សែភ្លើង បណ្តាល​ឆាបឆេះ​ផ្ទះ​១​ខ្នង ឈើ​លើ​ថ្ម​ក្រោម អស់ទាំង​ស្រុង​នៅ​វេលា

ខេត្តបន្ទាយមានជ័យ ៖ ផ្ទុះ​ស្សេ​ខ្សែភ្លើង បណ្តាល​ឆាបឆេះ​ផ្ទះ​១​ខ្នង ឈើ​លើ​ថ្ម​ក្រោម អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​៧​នឹង​៤០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​មានឈ្មោះ ឆុង ណា​ន់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ (​មុខងារ​សន្តិសុខ​ផ្សារ​ហ៊ុយ​ឡេ​ង​) ប្រពន្ធ​ឈ្មោះ ប៉ាន់ ស្រី​ម៉ៅ អាយុ​៥១​ឆ្នាំ (​មុខរបរ​លក់​បង្អែម​) ដែល​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។  

តាម​សម្តី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា ៖ នៅ​ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ​គឺ​គាត់​នៅផ្ទះ​ផ្នែក​ខាងក្រោយ ហើយ​ស្នូរ​ផ្ទុះ​ជាន់​ខាងលើ ឆាបឆេះ​ភ្លាម​ៗ អ្នក​ជិតខាង​ជួយ​ពន្លត់​ដែរ តែ​ជួយ​មិន​បាន បណ្តាល​ឆាបឆេះ​រហូត​អស់​ស្ទើរ​ទាំង​ស្រង់ ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ ហើយ​ជួយ​ធ្វើ​អន្តរាគមន៍​ជួយ​ពន្លត់ តែ​មិន​រាលដាល​ដល់​អ្នក​ជិតខាង ។  ម្ចាស់ផ្ទះ​បញ្ជាក់​ថា ៖ មូលហេតុ​ដែល​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង គឺ​បណ្តាល​មក​ពី​ផ្ទុះ​ស្សេ​ខ្សែភ្លើង​នៅ​ផ្នែក​ជាន់​ខាងលើ ហើយ​បង្ក​ឆាបឆេះ​ឡើង​អស់ទាំង​ស្រុង​ដែល​ផ្ទះ​មាន​បណ្តោយ​ប្រវែង​ប្រមាណ​ជាង​៩​ម៉ែត្រ​និង​ទទឹង​ប្រមាណ​ជាង​៨​ម៉ែត្រ ហើយ​ខូចខាត​ទ្រព្យសម្បត្តិ​ទាំងអស់ ។  

មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ នៅ​ពេល​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ បាន​ទទួល​ព័ត៌មាន ហើយ​កម្លាំង​ជំនាញ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់ តែ​ជួយ​សង្គ្រោះ​បាន​ផ្ទះ​អ្នក​ជិតខាង​មិន​បណ្តាល​រាលដាល តែ​ផ្ទះ​ដែល​បង្ក​ឡើង​ឆេះ​អស់​ស្ទើរ​ទាំងស្រុង ព្រោះ​មក​មិន​ទាន់​ពេល ដោយ​អគ្គិភ័យ​បង្ក​ឡើង​រយះ​ពេល​ខ្លី បណ្តាល​ឱ្យ​ឆាបឆេះ​អស់​។

មន្ត្រី​នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​ឆាបឆេះ​ស្រាវជ្រាវ​ដឹង​ថា គឺ​បណ្តាល​មក​ពី​ផ្ទុះ​ស្សេ​ខ្សែរ​ភ្លើង​ផ្ទះ​ជាន់​ទី​២ ហើយ​ឆាបឆេះ​អស់ទ្រព្យ​សម្បត្តិ​ស្ទើរ​ទាំងស្រុង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត ទប់ស្កាត់​អគ្គិភ័យ​មិន​បណ្តាល​ឱ្យ​រាលដាល​បន្ត​ទៀត ៕