ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ប្រកាស​ចូល​និវត្តន៍​នៅ​អាណត្តិ​​ទី៨ ហើយ​ខ្លះ​ទៀត​ អាច​ត្រូវ​ចាប់ខ្លួន​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ថា

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី០៦ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ថា ស​ម្តេច​នឹង​ចូល​និវត្តន៍​នៅ​អាណត្តិទី​៨ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​។ សម្តេច​នាយក​រដ្ឋមន្ត្រីបាន​សម្រេចចិត្ត​បន្ត​ដឹកនាំ​ប្រទេស​ជាតិ​ដើម្បី​ការពារ​សន្តិភាព ការពារ​ពារ​រោងចក្រ ការពារ​ផលប្រយោជន៍​បងប្អូន​កម្មករ​កម្ម​ការ​នី​សម្រាប់​រយៈពេល​២​អាណ​ត្តិ​ជា​បន្ត​ទៀត ​។

សម្តេច​បាន​ថ្លែង​អំពី​គម្រោង​នៃ​ការ​ចូល​និវត្តន៍​នេះ នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ ​និយោជិត ជាង​១​ម៉ឺន​នាក់ នៅ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ​។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ អ្នកនយោបាយ​ខ្លះ​នៅ​ប្រឡូក​នយោបាយ​នៅឡើយ បើ​ទោះបីជា​មាន​វ័យ​៨០​ឆ្នាំ​ក៏​ដោយ តែ​សម្រាប់​សម្តេច​តេ​ជោ​ផ្ទាល់ គឺ​ទើប​មាន​វ័យ៦៥​ឆ្នាំ ​ហើយ​នៅ​មាន​សុខ​ភាពរឹងមាំ​ល្អ​ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​យ៉ាង​ហោច​ណាស់​២អាណត្តិទៀត​ ។

សម្តេច ហ៊ុន សែន​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សម្រេច​ចិត្ត​ប្រកាស​ថា ខ្ញុំ​នឹង​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​រយៈពេល២​អាណត្តិ ​បន្ត​​ទៀត​ ។ មុន​នេះ ​ខ្ញុំ​មានការ​ស្ទាក់ស្ទើរ តើ​ខ្ញុំ​សម្រេច​ចាកចេញ​ពេល​ណា ប៉ុន្តែ​បន្ទាប់​ពី​ឃើញ​ព្រឹ​ត្ត​ការណ៍​ដ៏​ឲ្យ​ឈឺចាប់​នៃ​អំពើ​ក្បត់​ជាតិ​របស់​ជនជាតិ​ខ្មែរ ដែល​ត្រូវ​បាន​ចាប់ខ្លួន​រួច​មក​ហើយ និង​អាច​មាន​ខ្លះ​ទៀត  ខ្ញុំ​សម្រេចចិត្ត​បន្តការងារ​របស់ខ្ញុំ​មិន​តិច​ជាង ១០ឆ្នាំ​ទៀត​ទេ​» ។

សម្តេច​បន្ត​ថា ​លោក​ជឿជាក់​លើ​កម្មករ កម្មការិនី ​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រជាជន និង​រូប​សម្តេច​ផ្ទាល់ ​។ សូម​បញ្ជាក់​ថា ​កម្ពុជា​នឹង​រៀប​ចំ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា​នៅ​ឆ្នាំ២០១៨ សម្រាប់​អណ្ណ​តិ្ត​ទី ៦ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា នា​ពេល​ខាង​មុខ​៕