ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឆ្លៀត​នោះ​ឆ្លៀត​…​ឌុ​ប​នារី​ម្នាក់​ធ្វើការ​ជាមួយ​គ្នា​ទៅ​ផ្ទះ​ប៉ះ​ជន​ឆ្លៀតឱកាស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចេញ​មក​ពី​ធ្វើការ​ឌុ​ប​នារី​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គ្នា

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចេញ​មក​ពី​ធ្វើការ​ឌុ​ប​នារី​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គ្នា​ទៅ​ផ្ទះ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​ឲ្យ​ដោះស្រាយ​គ្នា  ស្រាប់តែ​ជន​ឆ្លៀតឱកាស​លួច​ជិះ​យក​ទៅ​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៦​នឹង​៣០​នាទី ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​មុខ​ខ្លោងទ្វារវត្ត​តា​ភេ​ម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

ជន​រង​គ្រោះ​មានឈ្មោះ ចាន់ ស៊ី​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ព្រៃ​រមាស សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ម៉ូតូ​ដែល​ជន​ឆ្លៀត​ឪ​កាស​លួច​យក​ទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​លេខ ភ្នំពេញ​1CI-3894 ។ 

តាម​ប្រភព​ព័​ត៍​មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​មក​ពី​ធ្វើការ​ងារ​បាន​ឌុ​ប​នារី​ជា​សន្តិសុខ​ធ្វើការ​ជាមួយ​គ្នា​ម្នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ​នៅ​មុខ​វត្ត​តា​ភេ​មនារី​ដែល​ជិះ​ជាមួយ​គាត់​បាន​ពឹង​ឱ្យ​ឌុ​ប​ឆ្លងផ្លូវ​ទៅ​ផ្ទះ​ព្រោះ​នារី​នោះ​មិន​ហ៊ាន​ដើរ​ឆ្លងផ្លូវ នៅ​ពេល​គាត់​ជិះ​ម៉ូតូ​ឆ្លង​បាន​បន្តិច​ហើយ បាន​ពារ​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១២ ពណ៌​ខ្មៅ ជិះ​ទិស​ដៅ​ពី​កើត​ទៅ​លិចស្របគ្នាហើយ​គាត់​បាន​បើក​ប៉ះ​ម៉ូតូ​ខាងលើ​បណ្តាល​ឱ្យ​ដួល​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​រូប​គាត់​ដើម្បី​ដោះស្រាយ​គ្នា ​។​ ប្រភព​បាន​បន្ត​ទៀត​ថា ខណៈ​ដែល​ប្រជាពលរដ្ឋ​ឃាត់​រូប​គាត់​គឺ​ម៉ូតូ​ត្រូវ​ជនសង្ស័យ​បណ្តើ​រហើយ​ម៉ូតូ​ខាងលើ​កំពុង​ឆេះ​នៅឡើយ បន្ទាប់​មក​ស្រាប់តែ​ជនសង្ស័យ​ជា​នាក់​ជួយ​លើក​ម៉ូតូ​ខាងលើ​បាន​ឡើង​ជិះ​ម៉ូតូ​ចេញ ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿង​ដែល​គ្រោះថ្នាក់​ជាមួយ​គ្នា​នោះ​ឃើញ​ជនសង្ស័យ​លួច​ម៉ូតូ​បាត់​ក៏​ចេញ​ទៅ​បាត់​ទៅ​។ ក្រោយ​ពេល​កើតហេតុ​ជន​បាន​មក​ដាក់​ពាក់​បណ្តឹង​នៅ​ប៉ុស្ដិ៍​នគរបាល​កន្ទោក​ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕