ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ម៉ូតូ​រ៉ឺ​ម៉ក​ផ្ងារជើង របួសស្រាល​ម្នាក់​នៅ​ក្រុង​ស្វាយ​រៀង

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាងរ​យន្ត និង​ម៉ូតូ​រ៉ឺ​ម៉ក​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​របួសស្រាល​កាលពី​វេលា​ម៉ោង​៤

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាងរ​យន្ត និង​ម៉ូតូ​រ៉ឺ​ម៉ក​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​របួសស្រាល​កាលពី​វេលា​ម៉ោង​៤ និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​៥ កញ្ញា ២០១៧​នេះ នៅ​ចំណុច​ផ្លូវបំបែក​ជា​ប្រាំ ផ្លូវ​លេខ​២០៨ សួន​តា​ឌី​ពោធិ​ព្រឹក ស្ថិត​នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។ មូលហេតុ​បើកបរ​ល្បឿន​លឿន​នៅ​ចំណុច​គ្រោះថ្នាក់ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​។ បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ម៉ូតូ​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ 1Q-3292 បើកបរ​ដោយ​ឈ្មោះ ចិន សែន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយ​រៀង​។

បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​មាន​រថយន្ត​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-4913 បើកបរ​ដោយ​ឈ្មោះ ម៉ែ​ន សុវណ្ណ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ ឃុំ​ពោធិ​រាជ្យ ស្រុក​ស្វាយ​ជ្រំ បើកបរ​ស្រប​ទិស​គ្នា លុះ​មក​ដល់​ចំ​កណ្តាលផ្លូវ​បំបែក​ជា​ប្រាំ​រថយន្ត​ក៏​បុក​ម៉ូតូ​រ៉ឺ​ម៉ក​ចំ​ចំហៀង​ខាងក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​រ៉ឺ​ម៉ក​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ខ្ទាត​អ្នកបើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​ពី​ម៉ូតូ​របួសស្រាល ម៉ូតូ​ខូច​បន្តិចបន្តួច រីឯ​រថយន្ត​បែក​ភ្លើងចង្កៀង​ខាង​មុខ​ខាងស្តាំ និង​បែក​ផត​ឆ្កូត​ថ្នាំ​ស្រាល​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយ​ពី​ការ​វាស់វែង​រួច សមត្ថកិច្ច​ក៏​សម្របសម្រួល​ភាគី​ទាំង​ពីរ​នៅ​នឹង​កន្លែង ក៏​ប៉ុន្តែ​អ្នក​ទាំង​ពីរ​ប្រកែក​យក​ត្រូវ​រៀង​ៗ​ខ្លួន សមត្ថកិច្ច​ក៏​ពិនិត្យ​ជាតិ​អាកុល​ក៏​រក​ឃើញ​ថា អ្នកបើកបរ​មាន​ជាតិ​អាកុល ទើប​ឃាត់​អ្នកបើកបរ​ទាំង​ពី​នាក់​ព្រមទាំង​រថយន្ត និង​ម៉ូតូ​រ៉ឺ​ម៉ក​បញ្ជូន​ទៅ​អធិការ​ដ្នា​ន​នគ​បាល​ក្រុង​ស្វាយ​រៀង ដើម្បី​ពិនិត្យ​ជាតិ​អាល់កុល​។ លទ្ធផល​អ្នកបើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​មាន​ជាតិ​អាល់កុល បាន​សន្និដ្ឋាន​ថា មូលហេតុ​បើកបរ​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ចំណុច​គ្រោះថ្នាក់ និង​បើកបរ​ដោយ​ស្ថានភាព​ស្រវឹង​។ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ដើម្បី​ដោះស្រាយ និង​ផាកពិន័យ​តាម​នីតិវិធី​៕