ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​ហើយ​! វះ​ម្តង​ឃើញ​ដល់​ទៅ​២០០​គ្រាប់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​វះកាត់​ម្នាក់​នៅ​មន្ទីរពេទ្យ Guanji ប្រទេស​ចិន បាន​ចំណាយពេល​៦​ម៉ោង​ក្នុង​ការ​វះកាត់​ស្ត្រី​ម្នាក់ ដែល​មាន​ដុះ​ក្រួស​ក្នុង​ថង់​ប្រ​ម៉ាត់ និង​ថ្លើម​ដល់​ទៅ​២០០​គ្រាប់​។

កន្លង​មក អ្នកស្រី Chen វ័យ​៤៥​ឆ្នាំ ចេះ​តែ​មាន​អាកា​រៈ​ចុកពោះ​មិន​ចេះ​បាត់​។ អ្នកស្រី​បាន​ទៅ​ពេទ្យ​ហើយ ពេទ្យ​រក​ឃើញ​ថា អ្នកស្រី​មាន​ក្រួស​ក្នុង​ថង់​ប្រ​ម៉ាត់ ហើយ​គួរតែ​ធ្វើការ​វះកាត់​។ តែ​ពេល​នោះ អ្នកស្រី​ប្រកែក​មិន​ទាន់​ធ្វើការ​វះកាត់​ទេ ព្រោះ​អ្នកស្រី​ខ្លាច​មុខកាំបិត​។ ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ អ្នកស្រី​ក៏​រត់​មក​ពេទ្យ​ជា​បន្ទាន់ ដោយសារ​តែ​ការ​ចុកពោះ​នោះ​ចេះ​តែ​ធ្ងន់​ៗ​ទៅ​។

គ្រូពេទ្យ​បាន​ចំណាយពេល​៦​ម៉ោង​ក្នុង​ការ​វះកាត់ ហើយ​ឃើញ​ដុំ​ក្រួស​២០០​គ្រាប់​នៅ​ក្នុង​ថង់​ប្រ​ម៉ាត់ និង​ថ្លើម​របស់​អ្នកស្រី Chen​។ ដុំ​នោះ​ខ្លះ​មាន​ទំហំ​តូច​ៗ ឯ​ខ្លះ​ទៀត​មាន​ទំហំ​ធំ​ដល់​ទៅ​ប៉ុន​ពងមាន់​។

លោកគ្រូ​ពេទ្យ Quan Xuwei ដែល​ជា​គ្រូពេទ្យ​វះកាត់​អ្នកស្រី Chen បាន​ប្រាប់​ថា ការ​មាន​ដុំ​ក្រួសជា​ច្រើន​នៅ​ក្នុង​ថង់​ប្រ​ម៉ាត់ និង​ថ្លើម គឺ​បណ្តាល​មក​ពី​របប​អាហារ​របស់​អ្នកស្រី​។ អ្នកស្រី​តែងតែ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក ហើយ​បរិភោគ​អាហារ​មិន​ទៀង​ម៉ោង​។ ដោយសារ​តែ​ដូចនេះ​ហើយ ទើប​ធ្វើ​ឲ្យ​ទឹក​ប្រ​ម៉ាត់​មាន​សភាព​ខាប់ ហើយ​សំបូរ​ជាតិ​កាល់ស្យូម ដែល​ធ្វើ​ឲ្យ​មាន​ក្រួស​។

តែបើ​តាម​សម្តី​របស់​វេជ្ជបណ្ឌិត George Webster វិញ ដែល​ជា​ប្រធាន​សមាគម​ក្រពះ​ពោះវៀន​របស់​ចក្រភព​អង់គ្លេស បាន​លើក​ឡើង​ថា ការ​មាន​ក្រួស​ក្នុង​ថង់​ប្រ​ម៉ាត់ គឺ​កើត​មាន​ឡើង​ដោយ​មិន​អាច​ដឹង​ពី​មូលហេតុ​។ ក្នុង​នោះ​ភាគច្រើន​អាច​មក​ពី​ការ​បង្ក​រោគ​ក្នុង​បំពង់​បង្ហូរទឹក​ប្រ​ម៉ាត់​៕