ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​​រងគ្រោះ​ដោយអគ្គីភ័យ​​ទទួល​អំណោយ​​ពីសប្បុរសជន​

12 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ក្រោយពី​​ហេតុការណ៍​​​អគ្គីភ័យ​​​បាន​ឆាប​ឆេះ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​​​ដែល​រស់​នៅ​ក្នុង​ភូមិ​ស្ទឹង​ស្លូត​ ឃុំអ្នកលឿង ស្រុក​ពាមរក៍​ អស់​ចំនួន​​៤​ខ្នង​​ កាលពី​វេលា​ម៉ោង​៧​និង​៣០​​នាទី​ព្រឹក​ថ្ងៃទី​២១ មេសា ឆ្នាំ​​២០១១កន្លង​មក​នោះ នៅ​រសៀល​​ថ្ងៃ​​ដដែល​​ព្រះ​ចៅអធិការ​​វត្ត​ស្ទឹង​​ស្លូត ព្រះ​នាម​សាន រួស បានជួយ​ឧបត្ថម្ភ​​ជាអង្ករ​ ចាន ឆ្នាំង ស្លាបព្រា និង​​ថវិកា​​មួយចំនួន​​ទៀត​ ក្នុង​​នាម​មនុស្ស​ធម៌

ខេត្តព្រៃវែង ៖ ក្រោយពី​​ហេតុការណ៍​​​អគ្គីភ័យ​​​បាន​ឆាប​ឆេះ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​​​ដែល​រស់​នៅ​ក្នុង​ភូមិ​ស្ទឹង​ស្លូត​ ឃុំអ្នកលឿង ស្រុក​ពាមរក៍​ អស់​ចំនួន​​៤​ខ្នង​​ កាលពី​វេលា​ម៉ោង​៧​និង​៣០​​នាទី​ព្រឹក​ថ្ងៃទី​២១ មេសា ឆ្នាំ​​២០១១កន្លង​មក​នោះ នៅ​រសៀល​​ថ្ងៃ​​ដដែល​​ព្រះ​ចៅអធិការ​​វត្ត​ស្ទឹង​​ស្លូត ព្រះ​នាម​សាន រួស បានជួយ​ឧបត្ថម្ភ​​ជាអង្ករ​ ចាន ឆ្នាំង ស្លាបព្រា និង​​ថវិកា​​មួយចំនួន​​ទៀត​ ក្នុង​​នាម​មនុស្ស​ធម៌ ។

ជនរងគ្រោះ​​ក្នុង​នោះ​គ្រួសារ​លោក​ស្បោង រ៉ន និង​ប្រពន្ធ​ឈ្មោះ​ទូច វ៉ាង ដែល​ជា​គ្រួសារ​​ក្រីក្រ​ជាង​គេ​ទទួល​បាន​ថវិកា​​២៤៧.០០០​​រៀល អង្ករ​៥០គីឡូ​ក្រាម ចាន​កន្លះឡូ ឆ្នាំ​ងបាយ​២ ស្លាបព្រា​​១ឡូ ។ ឯគ្រួសារ​​រងគ្រោះ​ផ្សេងទៀត​ ក្នុង​១គ្រួសារ​ទទួល​បាន​ថវិកា​១០ម៉ឺន​រៀល ។ នេះ​ជា​​សេចក្តី​រាយ​ការណ៍​របស់​​ប្រជាពលរដ្ឋ​​ដែល​រង​គ្រោះ​ដោយអគ្គីភ័យ​​ប្រាប់​អ្នកយក​ព័ត៌​មាន​កោះសន្តិភាព​​កាលពីព្រឹក​ថ្ងៃទី​២២ មេសា ។

ដោយឡែក​ កាលពី​​រសៀល​​ថ្ងៃទី​២៣​ ​ខែ​មេសា​ ឆ្នាំ២០១១ ក្រុម​​ការងារ​​របស់​គណបក្ស​​​ប្រជាជន​កម្ពុជា​ ដឹកនាំដោយ​លោក​ឧត្តម​​សេនីយ៍​​​ទោ​ថោង  វរលក្ខណ៍ ​ និង​លោក​ជំទាវ​​សៀង ធីតា រួមជាមួយ​នឹង​​សប្បុរសជន​ដែល​​ជាក្រុម​​ការងារ​​របស់​​​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​​មេឃុំ​ មេភូមិ​ បាន​នាំយក​​អំណោយ​​មាន​អង្ករ ទឹក​ត្រី ទឹកស៊ីអ៊ីវ ​រួមនឹង​​ថវិកា​មួយ​ចំនួន​​ទៅ​​ចែក​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ​ទាំង​៤​គ្រួសារ​ ដោយ​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​​២​បាវ ស្មើ​នឹង​១០០​គីឡូក្រាម​ ទឹកត្រី​១យួរ ទឹក​​ស៊ីអ៊ីវ​​១​យួរ និង​ថវិកា​​ចំនួន​២០ម៉ឺន​រៀល​។ ក្នុង​ឱកាស​នោះដែរ ​លោក​ឧត្តម​សេនីយ៍​​ទោ ថោង វរលក្ខណ៍​ បាន​​​សន្យា​ជួយ​ឧបត្ថម្ភ​​ស័ង្កសី​ដល់​​គ្រួសារ​​ដែល​ខ្វះ​ខាត​​ជាង​គេ​ សម្រាប់​យក​ទៅធ្វើ​ជញ្ជាំង​​ព្រោះ​​គ្រួសារ​​នេះ​​ពុំ​​មាន​​លទ្ធភាព​ ។ ប្រជាពល​រដ្ឋ​​​​រងគ្រោះ​​ដោយ​អគ្គីភ័យ​ទាំង​អស់​​បាន​ថ្លែង​អំណរគុណ​​​យ៉ាង​ជ្រាល​ជ្រៅ​ដល់​លោក​ឧត្តម​សេនីយ៍​​​ និង​លោក​ជំទាវ​​ព្រមទាំង​ក្រុម​ការងារ​ទាំងអស់​​ដែល​បាន​ជួយ​ឧបត្ថម្ភ​នាពេល​នេះ ៕