ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​មាន​កែវ​ទឹក​នៅ​ក្នុង​រន្ធ​គូថ​បុរស​ម្នាក់​ទៅ​វិញ?

6 ឆ្នាំ មុន

ប្រទេស​ចិន​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា

ប្រទេស​ចិន​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​នៅ​ទីក្រុង Guangzhou នា​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើការ​វះកាត់​យក​កែវ​ទឹក​មួយ​ចេញពី​រន្ធ​គូថ​របស់​បុរស​រៀប​ការ​រួច​ម្នាក់ ។ នៅ​ពេល​គ្រូពេទ្យ​សួរ​រក​មូលហេតុ បុរស​ម្នាក់ ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ មិន​ព្រម​ប្រាប់​នោះ​ទេ ។ ហេតុ​អ្វី​បានជា​សុខ​ៗ​ទៅ​មាន​កែវ​ទឹក​ក្នុង​រន្ធ​គូថ​បែប​នេះ​ទៅ​វិញ ?

ជាដំបូង​ឡើយ បុរស​នោះ​មិន​មានការ​ឈឺចាប់​នោះ​ទេ ។ ទាល់តែ​បន្ទាប់​ពី​ដាក់​កែវ​ទឹក​នោះ​ចូល​ក្នុង​រន្ធ​គូថ បាន​ចំនួន​២​ថ្ងៃ ទើប​បុរស​នោះ​មានការ​ឈឺចាប់​ខ្លាំង រហូត​ដល់​ថ្នាក់​ទ្រាំ​មិន​បាន ។ ដោយសារ​តែ​អ​ញ្ចឹ​ង​ហើយ ទើប​គាត់​រត់​មក​មន្ទីរពេទ្យ​ទាំង​យប់​ម៉ោង​២​រំលង​អា​ធ្រា​ត ។ ពេល​គ្រូពេទ្យ​ឆ្លុះ​កាំរស្មីអ៊ិច បាន​រក​ឃើញ​ថា មាន​កែវ​ទឹក​មួយ​កំពស់​៨​ស​.​ម អង្កត់ផ្ចិត​៧​ស​.​ម ធ្វើ​អំពី​កែវ​សុទ្ធ ស្ថិត​នៅ​ក្នុង​រន្ធ​គូថ​របស់​អ្នកជម្ងឺ ដែល​អាច​ធ្វើ​ឲ្យ​គាត់​ស្លាប់ ប្រសិនបើ​យក​ចេញ​មិន​ទាន់​។ 

តាម​ការ​រាយការណ៍ គ្រូពេទ្យ​ចង់​ចាប់​ទាញ​វា​ចេញ​ដែរ តែ​ពួក​គាត់​ខ្លាច​ធ្វើ​ឲ្យ​កែវ​នោះ​បែក មុត​ផ្លូវ​លាមក​របស់​អ្នក​ជ​ម្ងឹ ។ ហេតុ​ដូចនេះ​ហើយ ទើប​ពួក​គាត់​សម្រេចចិត្ត​វះ​បើក​ពោះ ហើយ​យក​វា​ចេញ​បាន​សម្រេច ។ បន្ទាប់​ពី​ការ​វះកាត់ បុរស​ម្នាក់​នោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​។ តាំងពី​ថ្ងៃ​ចូល​មន្ទីរពេទ្យ ដល់​ថ្ងៃ​ចេញ​ទៅ​ផ្ទះ បុរស​ម្នាក់​នោះ​មិន​ព្រម​ប្រាប់​ពី​មូលហេតុ​នោះ​ទេ ។ គេ​គ្រាន់តែ​ដឹង​ថា គាត់​គឺជា​បុរស​ដែល​រៀប​ការ​រួច ហើយ​មានកូន​៣​នាក់​ទៅ​ហើយ​៕