ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ប៉ះ​កូ​ឡុំ​ប៊ី Neymar និង Coutinho ធ្វើ​រឿង​មួយ​កណ្តាល​តារាង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម Neymar និង​មិត្តសម្លាញ់​របស់​ខ្លួន Coutinho បាន​ធ្វើ​ឲ្យ​

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម Neymar និង​មិត្តសម្លាញ់​របស់​ខ្លួន Coutinho បាន​ធ្វើ​ឲ្យ​តុក្កតា​រូប​មាន់​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដួល​ផ្អា​រ​ក្រោយ​ខ្មាស់​អស់អ្នក​គាំទ្រ​។ រឿងហេតុ​គួរ​ឲ្យ​អស់សំណើច​នេះ កើតឡើង​នៅ​មុន​ពេល​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ជាមួយនឹង​ប្រទេស​កូ​ឡុំ​ប៊ី​។ កីឡាករ​ទាំង​ពីរ​នាក់​នេះ បាន​នាំ​គ្នា​ធ្វើបាប​តុក្កតា​មាន់​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឈ្មោះ​ថា Mascot  ដោយ​ឆ្លៀតពេល​តុក្កតា​នោះ​មិន​ចាប់អារម្មណ៍​។

Neymar បាន​ទៅ​ក្រាប​ពីក្រោយ​តុក្កតា​នោះ ហើយ Coutinho បាន​រុញ​វា​ឲ្យ​ទៅ​បុក​ផ្អា​រ​ក្រោយ​នឹង​ខ្លួន Neymar​។ មិត្តសម្លាញ់​តាំងពី​កុមារភាព​ទាំង​ពីរ​នាក់​នេះ បាន​សើច​យ៉ាង​ក្អាកក្អាយ​ដូច​កូន​ក្មេង ក្រោយ​ពី​ឃើញ​តុក្កតា​នោះ​ដួល​ទៅ​ក្រោយ​។ ពួក​គេ​បានរ​ត់ទៅ​បាត់​ជាមួយនឹង​សំណើច​សើច​មិន​ខ្វល់​ពី​នរណា​ឡើយ​៕