ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា Pele និយាយ​អ្វីខ្លះ​ពេល Neymar ទៅ PSG

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ស្តេច​កីឡាបាល់ទាត់

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ស្តេច​កីឡាបាល់ទាត់​ជនជាតិ​ប្រេ​ស៊ី​ល Pele ជឿជាក់​ថា Neymar ពិតជា​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ក្នុង​ការ​ចាក​ចេញពី​ក្លឹ​ប​អ្នកមាន​បុណ្យ ទៅ​កាន់​ក្លឹ​ប​អ្នកមាន​បារាំង​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់កប់ពពក ២៦៥​លាន​ដុល្លា​សហរដ្ឋអាមេរិក​។ 

លោក​បាន​ថា ការ​ចាក​ចេញពី​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona អាច​ធ្វើ​ឲ្យ Neymar ចាក​ផុត​ពី​ស្រមោល​បាំងបិទ​របស់ Lionel Messi ហើយ​អាច​ទៅ​បញ្ចេញ​សមត្ថភាព​ផ្ទាល់ខ្លួន​ទាំងស្រុង​នៅ​ក្លឹ​ប​ថ្មី PSG នៅ​ប្រទេស​បារាំង​។ នៅ​ពេល​ថ្មី​ៗ​នេះ Neymar បាន​រក​គ្រាប់​បាល់​ជូន​ក្លឹ​ប​ថ្មី​របស់​ខ្លួន បាន​៣​គ្រាប់​ហើយ ក្នុង​ការ​ប្រកួត​៤​ដង​ក្នុង League ទី​មួយ​នេះ​។ វា​ពិតជា​បង្ហាញ​ឲ្យ​ច្បាស់​ថា សមត្ថភាព​របស់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ពិតជា​មិនធម្មតា​ឡើយ​។ 

ស្តេច​បាល់ទាត់ ដែល​ជា​កីឡាករ​រួម​សញ្ជាតិ​ជាមួយ Neymar លោក Pele បាន​មាន​ប្រសាសន៍​ថា​៖ “​ពេល​នេះ កីឡាករ​ប្រេ​ស៊ី​ល​ដែល​ល្អ​ជាងគេ​គឺជា Neymar ហ្នឹងហើយ​។ ខ្ញុំ​គិត​ថា ការ​ចាកចេញ​របស់​គេ​ពិតជា​ការ​សម្រេចចិត្ត​មួយ​យ៉ាង​ត្រឹមត្រូវ ព្រោះ​ដើម្បី​ចាក​ចេញពី​ស្រមោល​បាំងបិទ​របស់ Messi​។ វា​ជា​ឳ​កាស​មួយ​យ៉ាង​ល្អ​សម្រាប់​រូបគេ ក្នុង​ការ​បង្ហាញ​សមត្ថភាព​លេង​ពិត​ថា​តើ​ខ្លាំង​ប៉ុនណា​។​នៅ​ពេល​គេ​សួរ Pele ថា តើ Neymar អាច​នឹង​ដើរ​តាម​រៀមច្បង​ខ្លាំង​ៗ រួម​មាន Rivaldo, Ronaldo, Ronaldinho និង Kaka ដែរ​ឬ​អត់ Pele បាន​ប្រាប់​ដោយ​មិន​ស្ទាក់ស្ទើរ​ថា​៖ «​ពិត​ណាស់​! គេ​ប្រាកដជា​អាច​ធ្វើ​បាន​»៕