ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ដូច​គ្នា​បុក​គ្នា​រង​របួសធ្ងន់​ទាំង​២​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ផ្លូវកែង​អក្សរ​តេ​បាន​ជ្រុល​ទៅ​បុក​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ផ្លូវកែង​អក្សរ​តេ​បាន​ជ្រុល​ទៅ​បុក​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​ទាំង​ពីរ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​នឹង​១០​នាទី​យប់ ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ជិត​និង​ដេប៉ូ​ប្រេងឥន្ធនៈ​តេ​លា​ផ្លូវ​បេតុង​កែង​និង​ផ្លូវលំ  ភូមិ​ឫស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ អាយុ​២៥​ឆ្នាំ​មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ចាស់ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ បាន​ធ្វើ​ដំនើរ​តាម​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ចូល​ទៅ​តាម​ផ្លូវលំ​តូច​ខណៈ​ពេល​ម៉ូតូ​បត់​បាន​ពាក់កណ្ដាល​ផ្លូវ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-9564 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ដូច​គ្នា បាន​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​សង់​ស៊េរី​ចាស់​ដែល​កំពុង​បត់​ឆ្លងផ្លូវ​ចំពាក់​កណ្តាល បណ្តាល​ឲ្យ​បុរស​ដែល​ជិះ​ម៉ូតូ​ស្កុប​ពីរ​ងរ​បួស បាក់​កដៃ​ខាងស្តាំ  ម៉ូតូ​រង​ការ​ខូចខាត​វៀច​ជំ​ពាស់​ខាង​មុខ  ។ ដោយឡែក​ខាង​ម៉ូតូ​សង់ ស៊េរី​ចាស់​វិញ រង​របួស​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ពេញ​មុខ​ព្រមទាំង​ហើម​ចុងដង្ហើម ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្តាំ  ។

 ភ្លាម​ៗ​នោះ​អ្នក​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លឹ​និក​ឯកជន ។​ក្រោយ​ពេល​កើតហេតុ  ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​ធ្វើការ​ដោះស្រាយ  ៕