ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ធ្វើការ​ភ្លាម ស្រាប់តែ​ឮ​សំឡេង​កង​រំពឹង ម្នាក់​ៗ​ភ័យ​ដួល​ជា​បន្តបន្ទាប់

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ បើ​តាម​ព័ត៌មាន​បឋម​មុន​នេះ​បន្តិច​បានឱ្យ​ដឹង​ថា

ខេត្តកោះកុង ៖ បើ​តាម​ព័ត៌មាន​បឋម​មុន​នេះ​បន្តិច​បានឱ្យ​ដឹង​ថា មាន​កម្មករ​រោងចក្រ​កាត់ដេរ​KKN ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ខេត្តកោះកុង បាន​ដួល​សន្លប់​ជាង​100​នាក់ ហើយ​កំពុង​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត  ហេតុការណ៍​ដួល​សន្លប់​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​៧​ព្រឹក ​ថ្ងៃ​ទី​05 ខែកញ្ញា ឆ្នាំ​២០១៧។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​កម្មករ​ជា​ច្រើន​នាក់​ដួល​សន្លប់​នេះ គឺ​ដោយសារ​តែ​នៅ​វេលា​ម៉ោង​7​ព្រឹក​មិ​ញ​នេះ ពេល​ដែល​កម្មករ​-​កម្មការិនី​ចូល​ដល់​ក្នុង​រោងចក្រ​ភ្លាម ស្រាប់​តែ​​លឺ​សំឡេង​ស៊ី​រ៉ែ​ន​ប្រកាស​អាសន្ន​លាន់​ឡើង​កងរំពង បណ្តាល​ឱ្យ​កម្មករ​ជា​ច្រើន​នាក់​​ភិតភ័យ​ស្លន់​ស្លោ​​យ៉ាង​ខ្លាំង ហើយ​ក៏​ដួល​សន្លប់​ជា​បន្ត​បន្ទាន់​តែ​ម្តង​។ បើ​តាម​ការ​បញ្ជាក់​​ពី​កម្មករ​ជា​ច្រើន​បាន​លើក​ឡើង​ថា ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី ទើប​ធ្វើ​ឱ្យ​ស៊ី​រ៉ែ​ន​លឺ​ឡើង​ខ្លាំង​ដូច្នេះ ធ្វើ​ឱ្យ​ពួក​គាត់​ភ័យ​យ៉ាង​ខ្លាំង ។