ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ធ្វើការ​ពេល​យប់ គេង​ពេល​ថ្ងៃ​មិនល្អ ?

6 ឆ្នាំ មុន

សព្វ​ថ្ងៃនេះ​បុគ្គលិក​ស្ទើរតែ​២០% ទៅ ២៥% ធ្វើការ​នៅ​ពេល​យប់ ។ ពួក​គេ​គេង​នៅ​ពេល​ថ្ងៃ ! តើ​ការ​គេង​ពេល​ថ្ងៃ​ពិតជា​ងាយស្រួល​ឬ ? ចម្លើយ​គឺ​

សព្វ​ថ្ងៃនេះ​បុគ្គលិក​ស្ទើរតែ​២០% ទៅ ២៥% ធ្វើការ​នៅ​ពេល​យប់ ។ ពួក​គេ​គេង​នៅ​ពេល​ថ្ងៃ ! តើ​ការ​គេង​ពេល​ថ្ងៃ​ពិតជា​ងាយស្រួល​ឬ ?  ចម្លើយ​គឺ​ទេ ទោះបីជា​ពួក​គេ​អាច​គេង​លក់​តែ​គុណភាព​នៃ​ការ​គេង​របស់​ពួក​គេ​មិនល្អ​នោះ​ទេ ។ អ្នក​មិន​អាច​បោក​រាង​កាយ​បាន​ទេ​ដោយ​គ្រាន់តែ​ធ្វើ​ឱ្យ​បន្ទប់​ងងឹត ។

ការ​គេង​តម្រូវ​ឱ្យ​មានដំណើរ​ការ​គីមី​មួយ​ចំនួន​នៅ​ខាងក្នុង​រាង​កាយ ។ ការ​គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​ដំណើ​ការ​ជីវៈ និង​គីមី​នៅ​ក្នុង​រាង​កាយ ។ ការ​គេង​នៅ​ពេល​ថ្ងៃ​គឺជា​កត្តា​មួយ​ដែល​អាច​បន្ថយ​អាយុ​របស់​អ្នក ។

សូម​អាន​បន្ត​ដើម្បី​ដឹង​ពី​ការណ៍​ពិត​មួយ​ចំនួន​នៃ​ការ​ធ្វើការ​ពេល​យប់ និង​គេង​ពេល​ថ្ងៃ ៖

ការណ៍​ពិត​ទី​១ អ្នកជំនាញ​សុខភាព​បាន​ហៅ​ថា​ការ​ធ្វើការ​ពេល​យប់ គឺជា​ពេលវេលា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺមហារីក ។ មូលហេតុ​គឺ​ការ​ធ្វើការ​ពេល​យប់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​បាន ។

ការណ៍​ពិត​ទី​២ ដំបូង​មានការ​ផ្លាស់​ប្តូរ​ជា​ច្រើន​បាន​កើតឡើង​នៅ​ក្នុង​រាង​កាយ​នៅ​ពេល​ដែល​អ្នកធ្វើការ​នៅ​ពេល​យប់ ហើយ​គេង​នៅ​ពេល​ថ្ងៃ ។ វា​អាច​ប៉ះពាល់​ដល់​កម្រិត melatonin នៅ​ក្នុង​រាង​កាយ​ដែល​វា​ជា​សារធាតុ​មួយ​ជំនួយ​ដល់​ការ​គេង​របស់​អ្នក ។

ការណ៍​ពិត​ទី​៣ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​គិលានុបដ្ឋាយិកា​ភាគច្រើន​ដែល​ធ្វើការ​នៅ​វេ​ណ​ន​យប់​តែងតែ​កើត​ជំងឺមហារីក​សុដន់ ។

ការណ៍​ពិត​ទី​៤ ការ​គេង​នៅ​ពេល​ថ្ងៃ​អាច​រំខាន​ដល់​សកម្មភាព​របស់​ហ្សែ​ន ហើយ​ឥទ្ធិពល​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​គេង​មិន​គ្រប់គ្រាន់ ។

ការណ៍​ពិត​ទី ៥ អ្នកធ្វើការ​នៅ​វេន​យប់​គឺ​ងាយ​នឹង​មាន​បញ្ហា​សុខភាព​ដូច​ជា​ជំងឺមហារីក បញ្ហា​បេះដូង សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ធាត់ ៕