ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

៨-​ស្វ៊ី​ស​អនុញ្ញាត​ឱ្យ​លក់​សត្វល្អិត​ជា​អាហារ
បច្ចុប្បន្ន​ស្វ៊ី​ស​អនុញ្ញាត​ឱ្យ​លក់​សត្វល្អិត​ជា​ចំណីអាហារ​របស់​មនុស្ស​លើក​ដំបូង​នៅ​អឺរ៉ុប​រួម​មាន​ចង្រិត កណ្តូប និង​ដុក​ឌឿ ។

១-​យានអវកាស​Cassini​ចូល​កៀក​ភព​ព្រះ​សៅរ៍
យាន​«Cassini»​ចាប់ផ្តើម​ចូល​ប្រឡូក​ភារកិច្ច​ចុង​ក្រោយ​ដោយ​គោចរ​ទៅ​ក្បែរ​ផ្កាយ​ព្រះ​សៅរ៍​ក្នុង​រយៈ​ចម្ងាយ​ជិត​ដើម្បី​ត្រួតពិនិត្យ​ស្រទាប់​បរិយាកាស ។

២-​ទឹក​ជន់​លិច​នៅ​សៀ​រ៉ា​ឡេ​អូន
ក្រុង​ហ្វ្រ៊ី​ថោ​ន ប្រទេស​សៀ​រ៉ា​ឡេ​អូន កំពុង​ប្រឈម​មុខទឹក​ជំ​ន​ន ់និង​បាក់​ដី​បណ្តាល​ឱ្យ​ស្លាប់​ពលរដ្ឋ​ជាង​៤០០​នាក់ និង​ជាង​២០០០​នាក់​គ្មាន​ផ្ទះសម្បែង ។

៣-​ចិន​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាងជើង
ចិន​បញ្ចប់​ការ​នាំ​ចូល​រ៉ែ​ដែក និង​អាហារ​សមុទ្រ​ពី​កូរ៉េ​ខាងជើង​ចាប់ពី​ថ្ងៃ​ទី​១៥ សីហា ២០១៧ ដោយ​ដើរ​តាម​គន្លង​របស់​អង្គការសហប្រជាជាតិ ។

៤-​នាឡិកា​Big Ben​ឈប់​ដំណើរការ​រយៈពេល​៤​ឆ្នាំ
នាឡិកា​យក្ស​Big Ben​នៅ​អង់គ្លេស​គ្មាន​សំឡេង​រោទ៍ និង​ឈប់​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២១ សីហា ២០១៧ ឬ​ឈប់​ដំណើរការ​រយៈពេល​៤​ឆ្នាំ ដើម្បី​ជួសជុល​កែ​លម្អ ។

៥-​អ្នក​ឆ្លង​វីរុស​អាសន្នរោគ​កើន​ដល់​សែន​នាក់​នៅ​យេ​ម៉ែ​ន
អង្គការ​សុខភាព​ពិភពលោក​(WHO)​បង្ហាញ​ថា មាន​អ្នក​ឆ្លង​វីរុស​អាសន្នរោគ​ច្រើន​ជាង​៥០០.០០០​នាក់​នៅ​យេ​ម៉ែ​ន និង​មាន​អ្នក​ស្លាប់​ជិត​២.០០០​នាក់​តាំងពី​ចុង​ខែមេសា ២០១៧ ។

៦-​អា​មេ​រិ​ក​បដិសេធ​មិន​ឱ្យ​ប្រើ​Tuk Tuk​នៅ​ក្រុង​ប្រវត្តិសាស្ត្រ
ក្រុមហ៊ុន​«Tuk Tuk Lancaster»​ត្រូវ​អង្គភាព​ផ្នែក​សុវត្ថិភាព​សាធារណៈ រដ្ឋ​ផេ​ន​ស៊ី​វ៉េ​នី​ញ៉ា បដិសេធ​ការ​សុំ​អនុញ្ញាត​ប្រើ​Tuk Tuk​ធ្វើ​ទេសចរ​នៅ​ក្រុង​ប្រវត្តិសាស្ត្រ​ផែន​ស៊ី​វ៉េ​នី​ញ៉ា សហរដ្ឋអាមេរិក ។

៧-​រំលឹក​ខួប​ពិធី​រៀប​អភិសេក
AP​ផ្សាយ​ថា​អា​មេ​រិ​កបាន​ចូលរួម​ពិធី​រំលឹក​ខួប​២០​ឆ្នាំ​របស់​ព្រះ​ម្ចាស់​ក្ស​ត្រី​ដាយ​អាណា នៅ​ថ្ងៃ​ទី​៣១ សីហា ២០១៧ ដោយ​មាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​ពិធី​រៀប​អភិសេក​ជា​ប្រវត្តិសាស្ត្រ​រវាង​ម្ចាស់​ក្ស​ត្រី​ដាយ​អាណា និង​ព្រះ​អង្គ​ម្ចាស់​ឆាល នៃ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ១៩៨១ ។

៨-​ស្វ៊ី​ស​អនុញ្ញាត​ឱ្យ​លក់​សត្វល្អិត​ជា​អាហារ
បច្ចុប្បន្ន​ស្វ៊ី​ស​អនុញ្ញាត​ឱ្យ​លក់​សត្វល្អិត​ជា​ចំណីអាហារ​របស់​មនុស្ស​លើក​ដំបូង​នៅ​អឺរ៉ុប​រួម​មាន​ចង្រិត កណ្តូប និង​ដុក​ឌឿ ។

៩-​រុ​ស្ស៊ីចាប់​ជនសង្ស័យ​៤​នាក់​ពី​បទ​គ្រោង​បំផ្ទុះ​ក្រុង​មូ​ស្គូ
កង​សន្តិសុខ​រុ​ស្សុ​ី​បាន​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​ហាង​ទំនិញ​មួយ​នៅ​មូ​ស្គូ​ដោយ​ពួក​គេ​មាន​គម្រោង​វាយប្រហារ​អត្តឃាត​ពី​ក្រុម​IS​នៅ​ស៊ី​រី ។

១០-​អាកាសយានដ្ឋាន​អៀរ​ឡង់​ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់គ្រង​លើ​អ្នក​ផឹក​គ្រឿង​ស្រវឹង
ក្រុមហ៊ុន​អាកាសចរណ៍​Ryanair​របស់​អៀរ​ឡង់​អំពាវនាវ​ឱ្យ​អាកាសយានដ្ឋាន​ទូ​ទាំង​អង់គ្លេស​គ្រប់គ្រង​ការ​លក់​គ្រឿង​ស្រវឹង​ក្រោយ​ពី​មាន​អ្នកដំណើរ​ស្រវឹងស្រា​អុកឡុក​នៅ​លើ​ជើងហោះហើរ​កាលពី​ថ្ងៃ​ទី​១៥ សីហា ២០១៧ ៕