ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​នៅ​យក​ដែក​ឆក់​ទៅ​ញាត់​អា​អូន​តូច

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​មក​ពី​ប្រទេស​ចិន បាន​យក​មេដែក​តូច​ៗ២៦​គ្រាប់ ទៅ​ញាត់​ចូល​លឹ​ង្គ​របស់​ខ្លួន ដោយសារ​តែ​ចង់​ដឹង​ថា​មាន​អ្វី​កើតឡើង​។ ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ ដែល​មានឈ្មោះ​ថា Pi Pi ចាប់ផ្តើម​ហូរ​ឈាម ដែល​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ភិតភ័យ ហើយ​រត់​យក​ទៅ​មន្ទីរពេទ្យ​។

ពេល​ទៅ​ដល់​មន្ទីរពេទ្យ​នៅ​ក្រុង Wenzhou City គ្រូពេទ្យ​បាន​រក​ឃើញ​ថា​មាន​ដុំ​មេដែក​តូច​ៗ២៦​គ្រាប់ ស្ទះ​នៅ​ក្នុង​បំពង់​បង្ហួរនោម​។ គ្រូពេទ្យ Wang Yongbiao បាន​បង្ហាញ​រូប X-ray ហើយ​ប្រាប់​ថា ដោយសារ​តែ​មាន​គ្រាប់​មេដែក​តូច​ៗ​នៅ​ក្នុង​នោះ ទើប​ធ្វើ​ឲ្យ​មានការ​នោម​ចេញ​ឈាម​បែប​នេះ​។ 

តាម​ការ​សាកសួរ​ទៅ​កាន់ Pi Pi បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ដាក់​មេដែក​ចូល​អា​អូន​តូច គឺ​ដោយសារ​តែ Pi Pi មានការ​ចង់​សាក​ចង់​ដឹង​។ ក្រោយ​ពី​ការ​វះកាត់​យក​គ្រាប់​មេដែក​ចេញ​រួច​មក Pi Pi ត្រូវ​ដេក​សម្រាក​ពេទ្យ​អស់​កន្លះ​ខែ ដើម្បី​ឲ្យ​បាន​ដូច​ដើម​។ គ្រូពេទ្យ​នៅ​ទីនោះ​បាន​ប្រាប់​ឲ្យ​មាតាបិតា​គ្រប់​រូប​ប្រយ័ត្ន​នូវ​ទ​ង្វើ​ប្លែក​ៗ ដែល​កូន​ៗ​របស់​ពួក​គេ​ធ្វើ​ដោយ​មិន​ឲ្យ​ដឹង​៕