ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រុក​ប្រាសាទបាគង​បង្ក្រាប​ករណី​នេសាទ​ខុសច្បាប់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ធំ ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង សហការ​ណ៍់​ជាមួយ​កម្លាំង​ប្រជា​ការពារ

ខេត្តសៀមរាប ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ធំ ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង សហការ​ណ៍់​ជាមួយ​កម្លាំង​ប្រជា​ការពារ បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ត្រង់​ទំនប់​៧៨ កាលពី​វេលា​ម៉ោង​០៤​និង​០០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ធំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ ទើប​កម្លាំង​ជំនាញ​បាន​ឈាន​ដល់​ធ្វើការ​បង្ក្រាប​បាន​បទល្មើស​នេសាទ​ខុសច្បាប់ ។ ប្រភព​បាន​បន្ត​ថា វត្ថុ​តាង​ដែល​ត្រូវ​បាន​ដកហូត​រួម​មាន អ៊ុយ​ស្បៃ​មុង​ចំនួន​៩​ក្បាល​, ស្បៃ​មុង​៤០០​ម៉ែត្រ​, ចម្រឹង​១០០​ដើម​, និង​បាន​ដុត និង​កាប់​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ព្រមទាំង​បាន​លែង​កូន​ត្រី​ចំនួន​៥០​គីឡូ ចូល​ក្នុង​បឹង​ទន្លេសាប​វិញ​ផង​ដែរ ៕