ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យអាណិតនារីវ័យក្មេងម្នាក់នេះណាស់…

6 ឆ្នាំ មុន

ឥណ្ឌា​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា

ឥណ្ឌា​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា យុវតី​អាយុ​១៧​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ក្នុង​សង្កាត់ Saraikela-Kharsawan រដ្ឋ Jharkhand ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា បាន​ឆ្លងទន្លេ​នៅ​តាម​ដងផ្លូវ​ម្នាក់ឯង​យ៉ាង​កំសត់​វេទនា ក្រោយ​ពេល​មិត្ត​ប្រុស​រត់​ចោល​។ នៅ​ពេល​យុវតី​ខាងលើ ដែល​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​មិត្ត​ប្រុស​ថា​ខ្លួន​មាន​ផ្ទៃពោះ មិត្ត​ប្រុស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​ម្នាក់​នោះ​បាន​រត់​ចោល​នាង ហើយ​ទុក​ឲ្យ​នាង​នៅ​ទទួល​រង​គ្រោះ​ម្នាក់ឯង​។

ពេល​នាង​ទៅ​ប្រាប់​ម្តាយ​ឪពុក​របស់​នាង​ពី​រឿង​មាន​ផ្ទៃពោះ ពួក​គាត់​បាន​ប្រកាស​កាត់កាល​នាង​ចោល ដោយសារ​តែ​មិន​ចង់​ខ្មាស់​ញាតិសន្តាន​ពេល​កូន​មាន​ផ្ទៃពោះ​ទាំង​មិន​ទាន់​បាន​រៀប​ការ​។ តាម​ពាក្យ​សម្តី​របស់​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា នាង​គ្មាន​ផ្ទះសម្បែង​ជ្រកកោន​ទេ​។ នាង​ដើរ​ស្នាក់​នៅ​តាម​ដងផ្លូវ ហើយ​គ្មាន​អ្វី​បំពេញ​ក្រពះ​ឡើយ​។ នាង​ក៏​បាន​សម្រាលកូន​នៅ​តាម​ដងផ្លូវ ព្រោះតែ​មន្ទីរពេទ្យ​មិន​ព្រម​ជួយ​សង្គ្រោះ​នាង​ឡើយ​។

មូលហេតុ​ដែល​មន្ទីរពេទ្យ​មិន​យក​ភ្នែក​មើល គឺ​ដោយសារ​តែ​នាង​ក្រីក្រ​និង​មិន​មាន​អាណាព្យាបាល​ត្រឹមត្រូវ​។ ពេល​នាង​សម្រាល នាង​បាន​ហូរ​ឈាម​ពេញ​ផ្លូវ ដែល​ធើ្វ​អោយ​អ្នកដំណើរ​មានការ​ភ្ញាក់​ផ្អើ​រយ៉ា​ង​ខ្លាំង ដោយ​ជួយ​ធ្វើ​ចរាចរណ៍​កុំឱ្យ​ម៉ូតូ​បុក​នាង​។ ក្រោយ​ពេល​នាង​សម្រាល គ្រូពេទ្យ​ម្នាក់​ឈ្មោះ​ថា Lakhindra Hansda ដែល​ជា​គ្រូពេទ្យ​ជិត​នោះ បាន​មក​ជួយ​កាត់​ទងផ្ចិត ហើយ​បញ្ជូន​នាង​នឹង​កូន​ទៅ​មន្ទីរពេទ្យ Chandil Sub Divisional​។ ទាំង​ពីរ​នាក់​ម្តាយ​និង​កូន ត្រូវ​បាន​គ្រូពេទ្យ​ជួយ​មើលថែ​រក្សា ហើយ​ពួក​គេ​កំពុង​ស្នាក់​នៅ​ព្យាបាល​នៅ​ទីនោះ​៕