ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo បំបែក​កំណត់​ត្រា​បាល់​អន្តជាតិ​របស់ Pele

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា សេ្ត​ច​បាល់ទាត់​ប្រេ​ស៊ី​ល Pele បាន​ផ្ញើ​សារ​អបអរសាទរ​ដល់​កីឡាករ​បាល់ទាត់​ឆ្នើម

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា សេ្ត​ច​បាល់ទាត់​ប្រេ​ស៊ី​ល Pele បាន​ផ្ញើ​សារ​អបអរសាទរ​ដល់​កីឡាករ​បាល់ទាត់​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ក្រោយ​ការ​ប្រកួត​រវាង​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់​ជាមួយនឹង Faroe Islands កាលពី​ថ្ងៃ​សុក្រ​។

Ronaldo រកបាន​៣​គ្រាប់​ក្នុង​ការ​ប្រកួត​នោះ ដែល​ធ្វើ​ឲ្យ​រូបគេ​បាន​បំបែក​កំណត់​ត្រា​គ្រាប់​បាល់​អន្តរជាតិ​របស់ Pele បាន​។ សេ្ត​ច​បាល់ទាត់ Pele មាន​កំណត់​ត្រា​រក​គ្រាប់​បាល់​ជូន​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ចំនួន​៧៧​គ្រាប់​។ ចំណែកឯ​ពេល​ថ្មី​ៗ​នេះ Ronaldo រក​គ្រាប់​បាល់​ជូន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន​៧៨​គ្រាប់ ដែល​ធ្វើ​ឲ្យ​រូបគេ​អាច​ឈរ​ក្នុង​តារាង Top 5 ហើយ​ច្រាន Pele ចេញពី​លេខ​រៀង​ទី​៥​។Pele បាន​សរសេរ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា «​អបអរសាទរ Cristiano Ronaldo ដែល​បាន​ជាប់​ក្នុង​តារាង​កីឡាករ​កំពូល​ទាំង​៥ ក្នុង​ការ​រក​គ្រាប់​បាល់​បាន​ច្រើន​នៅ​អន្តរជាតិ​។ ល្អ​ណាស់​!»

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo នា​ពេល​នេះ ឈរ​ក្នុង​តារាង Top 5 ជាមួយនឹង​កីឡាករ​ខ្លាំង​ៗ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ជូន​ក្រុម​ជម្រើសជាតិ​។ នៅ​ក្នុង​នោះ​រួម​មាន កីឡាករ​អ៊ី​រ៉​ង់ Ali Daei (​លេខ​១ រកបាន​១០៩​គ្រាប់​) កីឡាករ​អេ​ស្ប៉ា​ញ Ferenc Puskás (​លេខ​២ រកបាន​៨៤​គ្រាប់​) កីឡាករ​ជប៉ុន Kunishige Kamamoto (​លេខ​៣ រកបាន​៨០​គ្រាប់​) និង កីឡាករ​ហ្សំ​ប៊ី Godfrey Chitalu (​លេខ​៤ រកបាន​៧៩​គ្រាប់​)៕