ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺ​ម៉ក​ម៉ូតូ​បុក​រថយន្ត​អត់​លុយ​សងគ្រប់ បាន​អ្នក​ចិត្តធម៌​ជួយ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើកម៉ូតូសណ្តោងរ៉ឺម៉កលឿនពេក ចាប់ហ្វ្រាង់មិនទាន់ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលបត់ឆ្វេងឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងសងខាង

រាជធានីភ្នំពេញ ៖ បើកម៉ូតូសណ្តោងរ៉ឺម៉កលឿនពេក ចាប់ហ្វ្រាង់មិនទាន់ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលបត់ឆ្វេងឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងសងខាង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨យប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខបុរីអូគីដេវិឡា តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូបែកខ្អម ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២P-៧០០១ ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ បំណង់ចូលទៅក្នុងបុរី ខណៈពេលឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត បើកបរដោយបុរសប្រាំនាក់ តាមបណ្តោយផ្លូវ២០០៤ ក្នុងល្បឿនយ៉ាងលឿន ទិសដៅបញ្ច្រាសទិសគ្នា ចាប់ហ្វ្រាងមិនទាន់ ក៏ជ្រុលទៅបុករថយន្តខាងលើ ចំទ្វារខាងមុខចំហៀងខាងស្តាំ បណ្តាលឲ្យបែកកញ្ចក់ និងកំពឹត ចំណែកឯម៉ូតូសណ្តោងរ៉ឺម៉ករងការខូចខាត វៀចបូមខាងមុខ តែសំណាងល្អដែលមិនបង្កឥ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បាននិយាយចរចាដោះស្រាយគ្នា ដោយភាគីខាងរថយន្តទាមទារសំណងចំនួន១៥០ដុល្លារ តែភាគីខាងម៉ូតូសណ្តោងរ៉ឺម៉កមានតែ១០០ដុល្លារ ធ្វើឲ្យការដោះស្រាយមិនត្រូវគ្នា មួយស្ទុះក្រោយមក ក៏មានស្ត្រីចិត្តធម៌ម្នាក់ វ័យជាង៣០ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌បៃតង់លាយស បានជិះឆ្លងកាត់កន្លែងកើតហេតុ ឃើញភាគីទាំងពីរដោះស្រាយគ្នាមិនត្រូវ ក៏បានរាប់លុយចំនួន២០ម៉ឺនរៀល ឲ្យទៅភាគីខាងម៉ូតូសណ្តោងរ៉ឺម៉ក ដើម្បីធ្វើការដោះស្រាយបញ្ចប់គ្នាជាមួយខាងរថយន្ត ហើយស្ត្រីនោះក៏ជិះចេញទៅបាត់ទៅ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងព្រមបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយភាគីខាងម៉ូតូសណ្តោងរ៉ឺម៉កសងសំណងចំនួន១២៥ដុល្លារឲ្យទៅភាគីខាងរថយន្ត ៕