ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជំទប់​ទី​2​ពាក់ព័ន្ធ​ករណី​ចោរកម្ម

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​កែវ​

ខេត្តរតនគិរី ៖ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​កែវ​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​(​លួច​ម៉ូតូ​)​មួយ​គ្រឿង ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦​នឹង​២៣​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ទុ​យ ឃុំ​ទីង​ចាក់ ស្រុក​ប​កែវ ខេត្តរតនគិរី ។

យោង​តាម​របាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ កោះសន្តិភាព ដឹង​ថា ជនសង្ស័យ​មានឈ្មោះ វ៉ា​ត់ សា​រឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​តួនាទី​ជា​ជំទប់​ទី​២​នៃ​ឃុំ​ទីង​ចាក់​ស្រុក​ប​កែវ និង​មានមុខរ​បរជា​ជាង​ជួសជុល​ម៉ូតូ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

របាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ាន់ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តា​ស៊ុ​យ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​សង្កាត់​កាចា​ញ​ជា​ច្រើន​ខែ​មក​ហើយ ក្រោយមក​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​នៅផ្ទះ​ជនសង្ស័យ​ខាងលើ ។ បច្ចុប្បន្ន​នគរបាល​កំពុង​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ៕