អុញ… ម្តុំស្ពានអាកាសថ្មើរជើង ម្តេចក្លាយ​បែប​នេះ?


រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​០៤ សីហា នេះ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​ឡើង​​ទៅ​កាន់​ស្ពាន​អាកាស​ថ្មើរជើង (មុខផ្សារជម្ពូវន្ត) កំពុង​តែ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ណែន​តាន់​តាប់ ខណៈ​ដែល​គេ​​បានឃើញ​ក្រុម​អាជីវករ​ច្រើននាក់ បាន​មក​ដាក់​​តាំង​លក់​ដូរ​អីវ៉ាន់របស់ខ្លួន​​យ៉ាង​អនាធិបតេយ្យ​បំផុត ដែល​​មិន​អាច​ឱ្យ​​ធ្វើ​ដំណើរ​ឆ្លងកាត់​​ទៅ​មក​​បាន ក្រោយពីគេដឹងថា​ ខាង​គណៈ​កម្មការផ្សារ រួម​ទាំងសន្តិសុខ​ បើក​ដៃឱ្យ លក់​ដូរមក​នោះ ។

គួរ​បញ្ជាក់​ថា ទីតាំង​ស្ពាន​អាកាស​ថ្មើរជើងនេះ​ គឺ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ ធ្វើការ​អភិវឌ្ឍន៍​សាងសង់​ឡើង ទុក​សម្រាប់​ឱ្យ​សិស្សា​នុសិស្ស​អាច​ដើរ​ឆ្លងកាត់​ទៅ​រៀន​បានស្រួល ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ណាមួយ​ ដែល​អាច​កើត​នឹង​កើត​មាន​​ឡើង​។ ក៏ប៉ុន្តែ​ពេលនេះ បែរជា​គេ​​នាំ​គ្នា​មក​ដាក់តាំង​​​លក់​​អីវ៉ាន់​រកតែ​កន្លែង​ដើរ​​គ្មានទៅវិញ ។ករណី​នេះ បាន​ធ្វើ​ឱ្យ​អ្នកដំណើរ​និង​អាណាព្យាបាល​សិស្សានុសិស្ស​ មានការ​​ប្រតិកម្ម​យ៉ាង​​ខ្លាំង​ទៅ​លើ​អ្នក​ដែល​បាន​​អនុញ្ញាត​ឱ្យ​ក្រុម​​អាជីវករ​ទាំងនោះ មកលក់ដូរ​​បែប​នេះ ។

ជួប​ជាមួយ​កោះសន្តិភាពនាព្រឹកថ្ងៃដដែល ​ត្រូវ​សន្តិសុខ​ម្នាក់​​បាន​ឱ្យ​ដឹង​​ថា សូម​កុំ​ថត​​បង្ហោះ​​រូបភាពអី​ គឺ​គ្រាន់​តែ​អនុញ្ញាត​ឱ្យ​ក្រុម​អាជីវករ​ទាំងនេះ​លក់​ប៉ុន្មានថ្ងៃប៉ុណ្ណោះ សម្រាប់​ថ្ងៃ​បុណ្យ​សែន​ក្បាលទឹក និង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​​តែ​ប៉ុណ្ណោះ ។ ក៏​ប៉ុន្តែពលរដ្ឋ​ខ្លះ​ក៏​ប្រាប់​កោះសន្តិភាព​វិញ​ដែរ​ថា ការ​តាំង​លក់​នេះ កើតឡើង​យូរ​មក​ហើយ និង​ជា​រៀងរាល់ថ្ងៃ ដែល​​មិនដឹង​ថា នឹង​បញ្ចប់​វា​នៅ​ពេល​ណា​នោះ​ទេ ។

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ