ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ចេញពី​គុក ឥឡូវ​ចូល​គុក​វិញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​កាច់​.​ក​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ក្រោយ​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ តែ​មិន​បាន​សម្រេច​កាលពី​វេលា​ម៉ោង​០៤​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​មានឈ្មោះ សុខ ចាន់ អាយុ​២៧​ឆ្នាំ មុខរបរ និង​ទីកន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ត.វ.ណ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​អ្នក​បើករថយន្ត​ដឹក​អីវ៉ាន់ និង​ជា​អ្នក​រត់​ម៉ូតូឌុប​ផង​ដែរ មាន​ទីលំនៅក្នុងខណ្ឌដង្កោ ។

លោក​វរសេនីយ៍ ហួរ ម៉េ​ង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ​ទទួល​ផែន​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា មុខ​កើតហេតុ​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​ដែល​ខ្លួន​ដឹក​អីវ៉ាន​យក​មក​ឱ្យ ដោយពេល​នោះ​រូបគេ​ពុំ​បាន​ចាក់សោរ​.​ក ម៉ូតូ​ទុក​ចោល ។ លុះ​មក​ដល់​វេលា​ខាងលើ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ជិះ​ក្បែរ ហើយ​ពេល​នោះ​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ប្រើ​ដែក​អក្សរ T កាច់​.​ក​ម៉ូតូ​ជន​រង​គ្រោះ​បាន​សម្រេច​ហើយ​បម្រុង​ជិះ​រត់គេច ប៉ុន្តែ​អកុសល​ពេល​នោះ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​ដើរ​ចេញ​មក​ទាន់​ក៏​លោត​ស្ទុះ​ទៅ​ធាក់​ជនសង្ស័យ​ឱ្យ​ដួល​ហើយ​ប្រវាយប្រតប់​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ជនសង្ស័យ​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​កា​៥៤ ចេញពី​ចង្កេះ​បម្រុង​បាញ់​ទៅ​លើ​ជន​រង​គ្រោះ ប៉ុន្តែ​កាំភ្លើង​របស់​ជនសង្ស័យ​អា​ម៉េ​មិន​ចូល​គ្រាប់​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ដែល​ជិះ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​បាន​ជិះ​ប្រទះ​ឃើញ​ក៏​ដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​ទៅ​លើ​ជនសង្ស័យ​ជា​ហេតុ​ធ្វើ​ឱ្យ​រូបគេ​ទម្លាក់អាវុធ​ចុះ​ហើយ​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ចាប់ ។ 

ដោយឡែក​ជនសង្ស័យ​ម្នាក់​ទៀត​ជា​បក្ខពួក​ក្រោយ​ឃើញ​ហេតុការណ៍​ដូចនេះ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​ទើបតែ​ចេញពី​ពន្ធនាគារ​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​ប្រព្រឹត្តិ​ទៅ​នៅ​ខេត្ត​ត្បូងឃ្មុំ ៕