ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​ត្រូ​ត​ពិនិត្យ​ទំនិញ​ហួស​សុពលភាព

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត និង​មន្ត្រី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ធ្វើ​សកម្មភាព​ចុះ​ត្រួតពិនិត្យ

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត និង​មន្ត្រី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ធ្វើ​សកម្មភាព​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ នៅ​តាម​មី​នី​ម៉ាត់​នានា នៃ​មហាវិថី​ស៊ី​វត្ថា ក្នុង​ក្រុង​សៀមរាប ដើម្បី​ឱ្យ​អាជីវករ​បាន​យល់​កាន់តែ​ច្បាស់​ពី​សុវត្ថិភាព​ចំណីអាហារ ។

ហេតុការណ៍​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទំនិញ​ហួស​គុណភាព​នោះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

លោក ង៉ែត ចេក ប្រធាន​កាំកុងត្រូល​សាខា​ខេត្តសៀមរាប បាន​ប្រាប់​ថា ៖ ការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​តាម​ទីផ្សារ​នានា ឬ​ក៏​មី​នី​ម៉ាត​មួយ​ចំនួន ក្នុង​ខេត្តសៀមរាប ។ ដើម្បី​ទប់ស្កាត់​ទំនិញ​គ្មាន​គុណភាព និង​ការពារ​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ ។ បន្ទាប់​ពី​ការ​ពិនិត្យ​មើល​លើ​ផលិតផល​កំប៉ុង និង​ដប និង​ផលិតផល​វេច​ខ្ចប់​រួច​មក ដែល​កំពុង​ដាក់​តាំង​លក់​នៅ​តាម​ផ្ទះ និង​ផ្សារ​ទំនើប​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប​នោះ ។ ជាក់ស្តែង ក្រុម​ជំនាញ​បាន ពិនិត្យ​ឃើញ​មាន​ផលិតផល​ខ្លះ​ៗ បាន​ប្រែប្រួល​ខូចគុណភាព ដូច​ជា កំប៉ុង​កំ​ពិត ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ហើយ​ត្រូវ​បាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ធ្វើការ​ណែនាំ និង​ធ្វើ​កំណត់ហេតុ​ដកហូត យក​មក​រក្សា​ទុក ដើម្បី​ស្នើ​សុំ​គោល​ការ​ណ៏​ថ្នាក់លើ យក​ទៅ​កម្ទេច​ចោល​នៅ​ពេល​ក្រោយ ៕