ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភាព​តានតឹង​ក្នុង​វ័យ​20​ឆ្នាំប្រឈម​នឹង​ការ​រលូត​កូន​

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​អះអាង​ថា ​ស្ត្រី​ដែល​មាន​ប្រវត្តិ​ជួប​ប្រទះ​នឹង​ភាព​តានតឹង​អស់​រយៈពេល​ដ៏​យូរ​ប្រឈម​មុខ​នឹង​

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​អះអាង​ថា ​ស្ត្រី​ដែល​មាន​ប្រវត្តិ​ជួប​ប្រទះ​នឹង​ភាព​តានតឹង​អស់​រយៈពេល​ដ៏​យូរ​ប្រឈម​មុខ​នឹង​ហានិភ័យ​រលូត​កូន​៤២% ។

ការ​សិក្សា​ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ College London និង​សាកលវិទ្យាល័យ Zhejang ក្នុង​ប្រទេស​ចិន​បាន​ផ្តល់​ភ័ស្តុតាង​យ៉ាង​ច្បាស់លាស់​បំផុត​ថា ​ភាព​តាន​តឹង​ចំពោះ​ស្ត្រី​ក្នុង​វ័យ​ជំទង់​អាច​មាន​ផលវិបាក​ធ្ងន់​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត ។ ការ​រលូត​កូន​គឺជា​បញ្ហា​ទូទៅ​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​កើតឡើង​មុន​ពេល​២៤​ស​ប្តា​ហ៍​នៃ​ការ​មានគភ៌​របស់​ស្ត្រី និង​ប្រមាណ​២០%​នៃ​ការ​មាន​ផ្ទៃពោះ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ឡើង​វិញ​ជា​ប្រព័ន្ធ និង​ការ​វិភាគ​លើ​ការ​សិក្សា​ជាង​ច្រើន​ដើម្បី​ពិនិត្យ​មើល​បន្ថែម​ពី​ការ​ទាក់ទង​រវាង​បញ្ហា​ទាំង​២​នេះ ។ ពួក​គេ​បាន​រក​ឃើញ​ពី​ការ​សិក្សា​ដែល​បាន​រាយការណ៍​អំពី​ការ​រលូត​កូន​ចំពោះ​ស្ត្រី​ដែល​មាន និង​មិន​មាន​ប្រវត្តិ​នៃ​ភាព​តានតឹង​ផ្លូវចិត្ត​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ហានិភ័យ​នៃ​ការ​រលូត​កូន គឺ​ខ្ពស់​ចំពោះ​ស្ត្រី​ដែល​មាន​ប្រវត្តិ​ជួប​ប្រទះ​នឹង​ភាព​តានតឹង​យូរអង្វែង​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ឡើង​វិញ​ជា​ប្រព័ន្ធ និង​ការ​វិភាគ​លើ​ការ​សិក្សា​ជាង​ច្រើន​ដើម្បី​ពិនិត្យ​មើល​បន្ថែម​ពី​ការ​ទាក់ទង​រវាង​បញ្ហា​ទាំង​២​នេះ ។ ពួក​គេ​បាន​រក​ឃើញ​ពី​ការ​សិក្សា​ដែល​បាន​រាយការណ៍​អំពី​ការ​រលូត​កូន​ចំពោះ​ស្ត្រី​ដែល​មាន និង​មិន​មាន​ប្រវត្តិ​នៃ​ភាព​តានតឹង​ផ្លូវចិត្ត ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ហានិភ័យ​នៃ​ការ​រលូត​កូន​គឺ​ខ្ពស់​ចំពោះ​ស្ត្រី​ដែល​មាន​ប្រវត្តិ​ជួប​ប្រទះ​នឹង​ភាព​តានតឹង​យូរអង្វែង​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។ ភាព​តានតឹង​ទាំងនោះ​រួម​មាន​បញ្ហា​ប្រឈម​ផ្លូវចិត្ត​ពី​មុន ដូច​ជា​បទ​ពិសោធន៍​នៃ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត បញ្ហា​សង្គម ការ​ព្រួយបារម្ភ​អំពី​ហិរញ្ញវត្ថុ អាពាហ៍ពិពាហ៍ ឬ​ភាព​ជា​ដៃគូ​ភាព​តានតឹង​នៅ​កន្លែង​ការងារ ការ​ប្រែប្រួល​ស្ថានភាព​របស់​បុគ្គល និង​ការ​រលូត​កូន​កាលពីមុន ។

អ្នកនិពន្ធ​ការ​សិក្សា​នេះ​បាន​ណែនាំ​ថា​ការ​ទាក់ទង​រវាង​ភាព​តានតឹង និង​ការ​រលូត​កូន​អាច​មក​ពី​ការ​បញ្ចេញ និង​ការ​ធ្វើ​ឱ្យ​អ៊័​រ​ម៉ូ​ន​នៃ​ភាព​តានតឹង​មាន​សកម្មភាព ។ អ៊័​រ​ម៉ូ​ន​ទាំងនោះ​នឹង​ប៉ះពាល់​ដល់​ផ្លូវ​ជីវគីមី​ដែល​មាន​សារសំខាន់​សម្រាប់​ការ​ថែទាំ​ការ​មាន​ផ្ទៃពោះ ៕