ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​នាយ​ក្រឹម​ខូចចិត្ត ដ្បិត​ឪពុក​ទៅ​ចោល​ម្តាយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កូនប្រុស​នាយ​ក្រឹម ឈ្មោះ​អ៊ូ ដា​នី​ញ៉ែ​ល បាន​បង្ហាញ​សារ​សៅហ្មង​ខូចចិត្ត​ចំពោះ​ឪពុក​របស់​ខ្លួន​ដែល​

រាជធានី​ភ្នំពេញ ៖ កូនប្រុស​នាយ​ក្រឹម ឈ្មោះ​អ៊ូ ដា​នី​ញ៉ែ​ល បាន​បង្ហាញ​សារ​សៅហ្មង​ខូចចិត្ត​ចំពោះ​ឪពុក​របស់​ខ្លួន​ដែល​ទៅ​រួមរស់​ជាមួយ​ស្រី​ក្មេង ។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កូនប្រុស​របស់​នាយ​ក្រឹម បាន​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន​ពាក់​ព័​ន្ទ​ទៅ​នឹង​រឿង​ឪពុក​យក​នាង​លាភ ជា​ភរិយា​ក្រោយ បន្ទាប់​ពី​នាង​ពពោះ​ជាង​៥​ខែ​ហើយ​នោះ ។

ជា​វិចិត្រករ​វ័យក្មេង កូនប្រុស​នាយ​ក្រឹម​លោក​អ៊ូ ដា​នី​ញ៉ែ​ល បាន​បង្ហាញ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​រៀបរាប់​ថា​«​ខ្ញុំ​មិន​ដែល​និយាយ​ពី​បញ្ហា​ផ្ទាល់ខ្លួន​ទេ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​លើក​នេះ​ខ្ញុំ​នឹង​បកស្រាយ​ជូន ។ ខ្ញុំ​បាន​មក​ពី​អា​មេ​រិ​ក​កាលពី​១០​ឆ្នាំ​មុន សម្រាប់​ខ្ញុំ​វា​ជា​បទ​ពិសោធន៍​ល្អ​បំផុត​នៅ​ពេល​ដែល​ធំធាត់​នៅ​ក្រៅប្រទេស​ជាមួយ​មីង​របស់ខ្ញុំ​អស់​រយៈ​ពេល​១២​ឆ្នាំ គឺ​គ្មាន​អ្វី​សោះ​បើ​ប្រៀបធៀប​នឹង​ក្ដី​ស្រឡាញ់​របស់​ឪពុក​ម្តាយ​ចំពោះ​អ្នក ។

អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​ខ្ញុំ​តែង​រស់នៅ​ក្នុង​ស្រមោល​នៃ​ការ​អាណិតអាសូរ ការ​ស្អប់ ការ​ធ្លាក់​ទឹកចិត្ត ការ​មើលងាយ និង​ការ​ភ័យ​ខ្លាច ។ ខ្ញុំ​គោរព​ឪពុក​ខ្ញុំ ហើយ​អរគុណ​គាត់​ដែល​បាន​ដាក់​ជីវិត​ខ្ញុំ​រហូត​ដល់​ដំណាក់កាល​នេះ ។

ខ្ញុំ​ដែល​ជា​កូនពៅ​របស់​គាត់​នឹង​មិន​ប្រកាន់​យក​ជម្រើស​នេះ ដែល​យក​ស្ត្រី​ម្នាក់​នោះ​សំខាន់​សម្រាប់​គាត់​ខ្លាំង​ជាង​សាច់ឈាម​ផ្ទាល់ ដោយ​មិន​បាន​នាំ​អ្វី​មក​សោះ ជំនួស​នូវ​ការ​គោរព និង​ការ​បំផ្លាញ​ដល់​គ្រួសារ​របស់ខ្ញុំ ។ ម្តាយ​របស់ខ្ញុំ​ទទួល​រង​នូវ​ភាព​ឈឺចាប់​ទាំង​អារម្មណ៍ និង​រាង​កាយ ដោយសារ​តែ​ស្វាមី​របស់​គាត់​បន្ត​បោកប្រាស់ គំរាម​កំហែង និង​រឹត​បន្តឹង​គ្រួសារ ។

ម្តាយ​របស់ខ្ញុំ​ដែល​ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់ និង​យកចិត្តទុកដាក់​ស្មោះត្រង់ ។ គាត់​តែង​គិត​ពី​មនុស្ស​គ្រប់​គ្នា​ក្នុង​គ្រួសារ ហើយ​ខ្ញុំ​ស្រឡាញ់​ណាស់ ។  ឥឡូវនេះ​ឪពុក​របស់ខ្ញុំ​បាន​ចាក​ចេញពីផ្ទះ​ហើយ ខ្ញុំ​មិន​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​បន្ត​ព្យាបាល​ជំងឺរបេង​ដែល​ខ្ញុំ​បាន​ព្យាបាល​អស់​រយៈពេល​៧​ខែ ។ បើ​គ្មាន​ការ​ព្យាបាល​ផល​ប៉ះពាល់​នឹង​ក្លាយទៅជា​ធ្ងន់ ។ ខ្ញុំ​មិន​បាន​រំពឹង​ថា​ជីវិត​របស់ខ្ញុំ​ទៅ​ជា​អ៊ីចឹង​ទេ ខ្ញុំ​មិន​មាន​អ្វី​ក្រៅពី​សិល្បៈ​ដែល​ជា​អាជីព​របស់ខ្ញុំ »​។

តារា​កំប្លែង​លោក​អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​ក្រឹម​បាន​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ខ្លាំង​បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន​ថា លោក​កំពុង​តែ​មានកូន​ជាមួយ​តារា​កំប្លែង​រួម​ក្រុម​គឺ​នាង​គង់ ចាន់​ស្រី​ណា ហៅ​នាង​លាភ ។ ព័ត៌មាន​នេះ​ធ្លាយ​ចេញ​ឡើង បន្ទាប់​ពី​នាង​លាភ សារភាព​ថា នាង​កំពុង​តែ​ពពោះ​កូនភ្លោះ​ជាង​៥​ខែ​ហើយ ។ កូន​ក្នុង​ផ្ទៃ​របស់​នាង មហាជន​សង្ស័យ​ថា​គឺជា​តំណក់ឈាម​របស់​នាយ​ក្រឹម ។

ភរិយា​របស់​នាយ​ក្រឹម​បាន​ព្រមាន​ប្តឹង​នាង​លាភ ក្នុង​ពេល​អ្នកស្រី​បាន​ទទួល​ព័ត៌មាន​ថា នាង​ជំរុញ​ឱ្យ​នាយ​ក្រឹម លែងលះ​អ្នកស្រី ដើម្បី​ពួក​គេ​បាន​រស់នៅ​ជាមួយ​គ្នា​ពេញ​ច្បាប់ ។

ចំពោះ​នាយ​ក្រឹម អះអាង​ថា នាយ​មិន​បោះបង់​ចោល​អ្នក​ណា​ម្នាក់​ឡើយ ហើយ​ក៏​សារភាព​ពី​កំហុស​របស់​នាយ​ដែរ ៕