ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ស​ហ័​ន្ធ​កីឡា​ខ្មែរ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​មិន​សម​ទំនង​របស់​មន្ត្រី​ថៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ ឆ្លើយ​តប​ទៅ​មន្ត្រី​ប្រតិភូ​កីឡា​ថៃថា

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក​ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​បាន​ដឹកនាំ​ប្រតិភូ​កីឡាប្រដាល់​ទៅ​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ សីហា កន្លង​មកនេះ ដោយ​បាន​នាំ​យក​មេដាយ​ចំនួន​៤​គ្រឿង​មក​ជូន​ជាតិ ។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញលោក តែម ម៉ឺ​ន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់គុន​ខ្មែរ​បាន​ឆ្លើយ​តប​សំណួរ​របស់​អ្នក​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ប្រតិភូ​កីឡា​ថៃ
ដែល​បាន​លើក​ឡើង​ថា ពួក​គេ​បាន​ប្រាប់កីឡាករ​របស់​ខ្លួន​ឲ្យ​ធ្វើ​ចាញ់​ក្នុង​វិញ្ញាសាប្រដាល់សេរី ដើម្បី​ឲ្យ​ប្រទេស​ផ្សេង​ទទួលបាន​មេដាយមាស​ខ្លះ​ក្នុង​ប្រភេទ​កីឡា​នេះ ។

ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​ប្រទេស​ដទៃ​ដែលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការ​ស៊ី​ហ្គេ​ម​ក្រោយ​ៗបញ្ចូល​វិញ្ញាសា​ប្រដាល់សេរី​នេះ​បន្ត​ទៀត ។

លោក តែម មុ​ឺ​ន ថ្លែង​ថា លោក​មិន​ខ្វល់​ចំពោះ​សម្ដី​អ្នក​ណា​ថា គេ​ជា​អ្នក​ទុក​មេដាយមាស​ឱ្យ​ខ្មែរ​នោះ​ទេ ។ លោក​ថា ការ​ឡើង​សង្វៀន​ប្រកួត​គឺ​ត្រូវ​ប្រើ​កណ្ដាប់ដៃ​វាយ​គ្នា​ឡើង​បែក​មុខ​បែក​មាត់​ដើម្បី​ឈ្នះ​រៀងខ្លួន ។ លោក​មិនបានដឹង​នូវ​អ្វី​ដែល​គេ​បាន​និយាយ​អំពី​រឿង​បន្ធូរ​ដៃ ឬ​អាណិត​ក្នុង​ពេល​ប្រកួត​ដើម្បី​ឲ្យប្រទេស​ណា​បាន​មេដាយ​ខ្លះ​នោះ​ទេ ។ ប៉ុន្តែលោក​បាន​ត្រឹមតែ​លើក​ឡើង​ថា ៖«​ប្រកួតឈ្នះ​គឺ​ឈ្នះ​ហើយ មើល​ឃើញនឹងភ្នែក​ស្រាប់គ្នា​ខំ​វ៉ៃ​ចង់​ងាប់​មាន​ខ្លះ​សន្លប់ មាន​ខ្លះ​វ៉ៃ​ទាំង​ឈឺ និង​ខ្លះ​ទៀត​បែក​មុខ​បែក​មាត់ ។ ដូច្នេះ អ្នកណា​គេ​ថា​អី​ក៏​ថា​ទៅ​ជា​រឿង​របស់​គេ ហើយអ្នក​ដែល​ស្ដាប់​ឮ​និង​បានឃើញ​ពិចារណា​តាមហ្នឹង​ទៅ ព្រោះ​ឈ្នះ​គឺ​ឈ្នះ ចាញ់​គឺ​ចាញ់ហើយ​» ។

លោក តែម ម៉ឺន បញ្ជាក់​ជា​ចុង​ក្រោយ​ថា លោក​ពិតជា​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​បាន​ទៅ​ចូលរួម​ប្រកួត៥​នាក់​ដណ្ដើម​បាន​មេដាយ​ដល់​ទៅ​៤​នាក់​។

លោក​ចាត់​ទុក​ការ​ដណ្ដើម​បាន​មេដាយ​៤គ្រឿង​គឺ​មាស​១ ប្រាក់​១ និង​សំរឹទ្ធ​២​គ្រឿងរបស់​កីឡាករ​កម្ពុជា​គឺជា​លទ្ធផល​ល្អ​ខ្លាំង​ណាស់ព្រោះ​កីឡាប្រដាល់​គុន​ខ្មែរ​ទើបតែ​ឈាន​ជើងចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ជា​លើក​ដំបូង​៕