ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ស្ងោរ​គ្រាប់​ឪឡឹក​ផ្តល់​ផលប្រយោជន៍យ៉ាង​ច្រើន​​ស្មាន​មិន​ដល់​

6 ឆ្នាំ មុន

ផ្លែ​ឪឡឹក​មាន​អត្ថប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភ​ច្រើន ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​

ផ្លែ​ឪឡឹក​មាន​អត្ថប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភ​ច្រើន  ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ទឹក​ស្ងោរ​ពី​គ្រាប់​ឪឡឹក​ក៏​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដែរ ។ គ្រាប់​ឪឡឹក​មាន​សារ​ធាតុចិញ្ចឹម​ជា​ច្រើន​ដូច​ជា​អាស៊ីត​ខ្លាញ់ ប្រូ​តេ​អីុន សំខាន់​ៗ សារធាតុ​រ៉ែ និង​វីតាមីន​B​ច្រើន​ប្រភេទ ។

សូម​អាន​បន្ត​ដើម្បី​ដឹង​ថា ​ទឹក​ស្ងោរ​គ្រាប់​ឪឡឹក​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព ៖

១-​ការពារ​បេះដូង
គ្រាប់​ឪឡឹក​គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ដែល​ចាំបាច់​សម្រាប់​ការ​ធ្វើ​ចលនា​ធម្មតា​របស់​បេះដូង ។ វា​ក៏​ជួយ​រក្សា​កម្រិត​ធម្មតា​នៃ​សម្ពាធ​ឈាម និង​បង្កើន​ដំណើរ​នៃ​ការ​រំលាយ​អាហារ​ផង​ដែរ ។ នេះ​គឺជា​គុណសម្បត្តិ​មួយ​ក្នុង​ចំណោម​គុណសម្បត្តិ​សុខភាព សំខាន់​ៗ​របស់​ទឹក​ស្ងោរ​ចេញពី​គ្រាប់​ឪឡឹក ។

២-​បន្ថយ​ដំណើរកា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់
គ្រាប់​ឪឡឹក​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បន្ថយល្បឿន​នៃ​ដំណើរកា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ ហើយ​ស្បែក​របស់​អ្នក​នឹង​មើលទៅ​ក្មេង​ជាង​វ័យ ។ នេះ​ជា​អត្ថប្រយោជន៍​មួយ​ក្នុង​ចំណោម​គុណសម្បត្តិ សំខាន់​ៗ​នៃ​គ្រាប់​ឪឡឹក ។

៣-​បំបាត់​មុន
អ្នក​អាច​សម្អាត​មុខ​របស់​អ្នក​ជាមួយនឹង​ប្រេង​គ្រាប់​ឪឡឹក ហើយ​វា​នឹង​ជួយ​កម្ចាត់​បញ្ហា​មុន ភាព​កខ្វក់ និង​កោសិកា​ស្បែក​ដែល​ងាប់ ។ ប្រេង​នេះ​គឺ​សមរម្យ​សម្រាប់​គ្រប់​ប្រភេទ​ស្បែក ។

៤-​ជួយ​ធ្វើ​ឱ្យ​សក់​រឹង​មាំ
គ្រាប់​ឪឡឹក​មាន​ជាតិ​ប្រូ​តេ​អុ​ី​ន និង​អាស៊ីត​អា​មី​ណូ​ក្នុង​បរិមាណ​ខ្ពស់​ដែល​ជួយ​ពង្រឹង​សុខភាព​សក់ ។ គ្រាប់​ឪឡឹក​លីង​ជួយ​ធ្វើ​ឱ្យ​សក់​ភ្លឺ​រលោង ព្រោះ​វា​មាន​ផ្ទុក​សារជាតិ​ស្ពាន់​ដែល​ជួយ​ផលិត​ជាតិ​មេឡានីន ដែល​ជា​ជាតិ​ពណ៌​ម្យ៉ាង​ផ្តល់​ពណ៌​ដល់​សក់ ។

៥-​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ
គ្រាប់​ឪឡឹក​ផ្តល់​នូវ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ដល់​រាង​កាយ ។ វា​មាន​វីតាមីន​B៥​ដែល​ជួយ​បំប្លែង​សារជាតិ​កាបូ​អីុ​ដ្រា​ត​ឱ្យទៅ​ជា​ថាមពល និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ។ នេះ​ជា​អត្ថប្រយោជន៍​មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ទឹក​ស្ងោរ​គ្រាប់​ឪឡឹក ៕