ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា ចាកចេញពី​ហង្ស​មាស ឬ​មិន​ចេញ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ពេជ្រ សោភា បាន​បញ្ជាក់​ប្រាប់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​របស់​នាង ជុំវិញ​ព័ត៌មាន​ដែល​លេចលឺ​ក្រៅផ្លូវការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាក​ចេញពី​ផលិតកម្ម​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ពេជ្រ សោភា បាន​បញ្ជាក់​ប្រាប់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​របស់​នាង ជុំវិញ​ព័ត៌មាន​ដែល​លេចលឺ​ក្រៅផ្លូវការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​របស់​នាង ។

ព័ត៌មាន​ពី​មាត់​ទៅ​មាត់​មួយ​ជា​ថ្មី​ម្តងទៀត​ជុំវិញ​តារាចម្រៀង​ពេជ្រ សោភា ថា នឹង​អាច ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​ទី​ដែល​នាង​ធ្លាប់​ជ្រកកោន​អស់​ជា​ច្រើន​ឆ្នាំ​នោះ ស្រប​ពេល​ដែល​ហង្ស​មាស​ទើបតែ​ទទួល​បាន​តារាចម្រៀង​ថ្មី​លំដាប់​ជួរ​មុខ​ពី​ផលិតកម្ម​សាន់​ដេ គឺ​លោក​ខេមរៈ សិរីមន្ត ។

ប្រិ​យ​មិត្ត​អ្នកគាំទ្រ​របស់​ពេជ្រ សោភា ជា​ច្រើន​កំពុង​សង្ស័យ​ថា ពេជ្រ សោភា ទំនងជា​ចាកចេញ​ទៅ​នៅ​ផលិតកម្ម​ថ្មី​មួយទៀត ដែល​អាច​ធ្វើ​ឱ្យ​នាង​ក្លាយជា​តារាចម្រៀង​លំដាប់​ជួរ​ក្នុង​ផលិតកម្ម​នោះ ព្រោះ​បច្ចុប្បន្ន​ផលិតកម្ម​ហង្ស​មាស​បាន​ប្រមូល​តារាចម្រៀង ថ្មី​ៗ​ជា​ច្រើន ស្រប​ពេល​ដែល​ការ​លេចឮ​ចុង​ក្រោយ​ថា តារាចម្រៀង​អុ​ី​វ៉ា អាច​នឹង​ចូលរួម​ក្នុង​ផលិតកម្ម​ហង្ស​មាស​ដែរ ។

ពេជ្រ សោភា បាន​បញ្ជាក់​ប្រាប់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ដើម្បី​បំបាត់​ការ​សង្ស័យ ជុំវិញ​ការ​ចាកចេញ ឬ​មិន​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​របស់​នាង ។ តាម​រយៈ​សារ​ដែល​ពេជ្រ សោភា បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​ថម​កថា «​មនុស្ស​ខ្ញុំ​ពេល​នេះ​យល់​ច្បាស់​ពី​កន្លែង​ចាស់ មិន​ដោយសារ​លុយ​រត់​ចោល​កន្លែង​ចាស់​នោះ​ទេ ជា​ពិសេស​កន្លែង​ដែល​បង្កើត​ខ្ញុំ​ឱ្យ​គេ​ស្គាល់ ។ កន្លែង​ចាស់​មិនមែន​ជា​ស្ពាន​ទេ តែ​ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​នៅ​រហូត » ។

តាម​រយៈ​សារ​ដែល​នាង​បញ្ជាក់​នេះ​គឺ​បញ្ជាក់​ថា ពេជ្រ សោភា មិន​ទៅ​ណា​ពី​ផលិត​ម្មចាស់​ដែល​ជ្រោង​នាង​ឱ្យ​មានឈ្មោះ​ល្បី​មក​ដល់​សព្វ​ថ្ងៃនេះ​ទេ បើ​ទោះបីជា​លេចលឺ​ថា​កន្លង​មក​នាង​ត្រូវ​ផលិតកម្ម​ផ្សេង​អន្ទង​ហៅ​ក្នុង​លក្ខខណ្ឌ​មួយ​ដ៏​ល្អ​ក៏​ដោយ ។

ព័ត៌មាន​នៃ​ការ​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​របស់​ពេជ្រ សោភា មិនមែន​លេចឮ​តែ​ក្នុង​ពេល​នេះ​ទេ ពោល​កន្លង​មក​ក៏​ធ្លាប់​លឺ​ព័ត៌មាន​បែប​នេះ​ដែរ ។ ចំណែក​ពេជ្រ សោភា ផ្ទាល់​ក៏​ធ្លាប់​ព្រមាន​ដើរ​ចេញពី​ហង្ស​មាស​ដែរ ។

ព័ត៌មាន​នៃ​ការ​ចាក​ចេញពី​ហង្ស​មាស​របស់​ពេជ្រ សោភា បាន​ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ​បញ្ចេញ​បទ​ចម្រៀង ថ្មី​ៗ​ជា​ច្រើន​ជាមួយនឹង​តារាចម្រៀង​លោក​ជី ដេ​វី​ដ ដែល​បទ​ចម្រៀង​ទាំងនោះ​សុទ្ធតែ​ទទួល​បានការ​គាំទ្រ​ច្រើន ៕