អេឡិច ចិន្ត្រា កំពុងកាក់កបនៅបរទេស
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោកអេឡិច ចិន្ត្រា កំពុងតែមមាញឹកសម្តែងនៅប្រទេសអូស្ត្រាលី ។ ប្រទេសនោះលោកទៅសម្តែងញឹកញាប់ព្រោះ
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោកអេឡិច ចិន្ត្រា កំពុងតែមមាញឹកសម្តែងនៅប្រទេសអូស្ត្រាលី ។ ប្រទេសនោះលោកទៅសម្តែងញឹកញាប់ព្រោះ
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោកអេឡិច ចិន្ត្រា កំពុងតែមមាញឹកសម្តែងនៅប្រទេសអូស្ត្រាលី ។ ប្រទេសនោះលោកទៅសម្តែងញឹកញាប់ព្រោះមានអ្នកគាំទ្រច្រើន ។
អាជីពសិល្បៈរបស់អេឡិច ចិន្ត្រា ច្រើនឆ្នាំមកហើយមែន ប៉ុន្តែនៅតែមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន ។ ពេលនេះតារាសាច់សអេឡិច ចិន្ត្រា កំពុងតែសម្តែងនៅដែនកោះអូស្ត្រាលីតាមសំណូមពរជនរួមជាតិខ្មែរនៅទីនោះ ។
ក្រោយពេលលោកអេឡិច ចិន្ត្រា បញ្ចប់ការសម្តែងនៅប្រទេសអូស្ត្រាលី នាខែកញ្ញា ជិះយន្តហោះទៅកាន់ប្រទេសបារាំងទៀតតាមសំណូមពរជនរួមជាតិខ្មែរនៅទីនោះ ។ នេះបញ្ជាក់ឱ្យឃើញថា អាជីពសិល្បៈរបស់អេឡិច ចិន្ត្រា កំពុងតែកាក់កបខ្លាំងនៅក្រៅប្រទេស ស្របពេលទីផ្សារក្នុងស្រុកក៏នៅតែពេញនិយមដែរ ។
លោកអេឡិច ចិន្ត្រា សម្តែងអារម្មណ៍សប្បាយរីករាយថា «ខ្ញុំពិតជាមានការរំភើបមានបងប្អូនខ្មែរនៅតាមប្រទេសនានាស្រឡាញ់រាប់អាន ដូចជានៅប្រទេសអូស្ត្រាលី និងបារាំងជាដើមដែលផ្តល់ឱ្យខ្ញុំបានចេញមុខទៅច្រៀងសម្តែងជាប់រហូត ។ ខ្ញុំមានតែការថ្លែងអំណរគុណជូនពរអ្នកគាំទ្រទាំងអស់ឱ្យសុខសប្បាយ មានសុខភាពល្អទាំងអស់គ្នា ។
បើទោះរវល់នៅក្រៅស្រុកមែន តែការងារក្នុងស្រុកខ្ញុំនឹងត្រឡប់ទៅវិញដើម្បីបានបំពេញការងារសិល្បៈដូចដើម ពិសេសកិច្ចការផ្នែកច្រៀងតាមពិធីមង្គលការដែលខ្ញុំកំពុងតែត្រូវបានសាមីដើមការកក់រួចរាល់សម្រាប់ច្រៀងនារដូវអាពាហ៍ពិពាហ៍មកដល់សាជាថ្មី» ៕
ចែករំលែកព័តមាននេះ