ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​ជា​គូស្នេហ៍​ផ្អែមល្ហែម​ពេល​នេះ​អតីត​គូ​ដណ្តឹង នី មុនីនាថ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាន់តែ​មានរឿង​ត​ភាគ​ហើយ​ក្រោយ​ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​ចូល​មក​លាតត្រដាង​ថា

រាជធានី​ភ្នំពេញ ៖ កាន់តែ​មានរឿង​ត​ភាគ​ហើយ​ក្រោយ​ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​ចូល​មក​លាតត្រដាង​ថា នី មុនីនាថ បោកប្រាស់​ចិត្ត​គូស្នេហ៍ ហើយ​ដោះដៃ​ចោល​។ ពេល​នេះ​អតីត​គូ​ដណ្តឹង​នាង​ថា ជា​រឿង​ពិត ព្រមទាំង​មាន​ចំណាត់ការ​ឡើង​តុលាការ​ទៀត​ផង​។

លោក អុង សុ​ឡា​ង ត្រូវជា​អតីត​គូ​ដណ្ដឹង នី មុន្នីនាថ បាន​ប្រាប់​ថា «​ជា​រឿង​ពិត​ទាំងអស់ មិនមែន​ប្រឌិត ឬ​លេង​ឆាកល្ខោន ដើម្បី​បំភាន់​ភ្នែក​មហាជន​នោះ​ទេ​»​។ ពេល​នេះ​លោក​ត្រៀម​មេធាវី​ដាក់​ពាក្យ​ប្ដឹង មុន្នីនាថ រួចរាល់​ហើយ​ទៅ​កាន់​តុលាការ​ពី​បទ «​ឆបោក និង​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​»  រយៈពេល​ស្គាល់គ្នា​៣​ឆ្នាំ​មកនេះ​។ លោក​បន្ត​ថា «​ហួសចិត្ត​យ៉ាង​ខ្លាំង​ដល់​ខែ​៨​ហើយ គាត់​បែរជា​ប្រាប់​ខ្ញុំ​ថា «​បង​! អូន​អត់​ចង់​ទាន់​ទៅ​រស់នៅ​អា​មេ​រិ​ក​ទេ អាច​លើក​ទៅ​ឆ្នាំ​ក្រោយ​បាន​ទេ? » ពេល​ហ្នឹង​ខ្ញុំ​ក៏​សួរ​គាត់​ហេតុ​អ្វី​បាន​មិន​ចង់​មក​រស់នៅ​ជាមួយ​បង?  គាត់​ក៏​ប្រាប់​ខ្ញុំ​ថា «​គាត់​មិន​អាច​រស់នៅ​ជាមួយ​ខ្ញុំ​បាន​ទេ ព្រោះ​ខ្ញុំ​ជា​បុរស​ម្នាក់​ដែល​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែមល្ហែម និង​ពាក្យលួង​លោម»។ ចុះ​ពី​ដំបូង​ហេតុ​អ្វី​ក៏​គាត់​មិន​ប្រាប់​ខ្ញុំ ។ ខ្ញុំ​គ្រាំគ្រា​ចិត្តខ្លាំង​ណាស់​ពេល​គាត់​និយាយ​ដូច្នេះ​។

ក្រោយ​ពី​មានការ​ទម្លាយ​ថា តារា​សម្ដែង​នី មុន្នីនាថ ដែល​មានឈ្មោះ​ដើម​ថា មុន្នី នាថ បោក​លុយ​ជា​ច្រើន​ម៉ឺន​ដុល្លារ​ពី​គូ​ដណ្ដឹង​នៅ​អា​មេ​រិ​ក ហើយ​មានការ​ចុះ​ផ្សាយ​ព្រោង​ព្រាត នាង​បែរជា​មិន​ភ្ញាក់ផ្អើល​នោះ​ឡើយ​។ នាង​ថា «​ខ្លួន​នឹង​ចេញ​បកស្រាយ ប៉ុន្តែ​រង់ចាំ​ឱ្យ​អ្នក​ទម្លាយ​រឿងរ៉ាវ​ពី​ខ្លួន​នេះ​បាន​សប្បាយចិត្ត​មួយ​រយៈ​សិន នោះ​នាង​នឹង​បក​មុខ​វិញ​។ នី មុន្នីនាថ បាន​អះអាង​ថា «​រូប​នាង​បានដឹង​រួច​ហើយ​ថា នឹង​មានរឿង​នោះ តែ​មក​ពី​ត្រូវការ​ពេលវេលា និង​ភស្តុ​តាង​វិញ ដើម្បី​បកស្រាយ​វិញ ទើប​នាង​ប្រកាស​ថា មិន​ទាន់​ចង់​បកស្រាយ នឹង​ថា បន្តិចទៀត​មហាជន​ពិតជា​ជ្រាប​នូវ​អ្វី​ដែល​បាន​កើតឡើង​»​។ ហើយ​ការ​មិន​ភ្ញាក់ផ្អើល​របស់​នាង ទើប​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ថា នាង​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដាច់​ពាក្យ និង​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​បាន​បង្ខូចឈ្មោះ​នេះ​៕