ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ថា​នឹង​បន្ត​កុងត្រា​ភ្លាម​ប្រសិនបើ​មាន Angel Di Maria

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Post បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ខ្ញី​ចាស់ Lionel Messi

តាម​ប្រភព​ព័ត៌មាន Daily Post បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ខ្ញី​ចាស់ Lionel Messi បាន​បង្ហើប​ថា នឹង​ចុះហត្ថលេខា​បន្ត​កុងត្រា​ជាមួយ Barcelona ភ្លាម ប្រសិនបើ Angel Di Maria ដែល​ជា​មិត្តសម្លាញ់​មក​ចូល​លេង​ក្នុង​ក្លឹ​ប​ជាមួយ ។

ក្លឹ​ប​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ​កំពុង​តែ​ប្រមូល​ទិញ​កីឡាករ​ល្អ​ៗ​មុន​ពេល​ការ​បិទ​រដូវ​កាល​ដោះ​ដូរ​កីឡាករ​មក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ឲ្យ​ក្លឹ​ប​របស់​ខ្លួន​កាន់តែ​ខ្លាំង​ជាង​មុន ។ សម្រាប់​កីឡាករ Angel Di Maria គឺជា​ជើង​ខ្លាំង​នៅ​ក្លឹ​ប​អ្នកមាន​បារាំង PSG ។ Messi កំពុង​តែ​ចង់បាន​កីឡាករ​នេះ​មក​លេង​ជាមួយ​ខ្លួន​ដោយ​និយាយ​ថា នឹង​ចុះ​កុងត្រា​បន្ត​ភ្លាម​ឲ្យ​តែ​បាន Angel Di Maria មក​លេង​ក្នុង​ក្លឹ​ប ។ 

គួរ​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​ជា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ដែល​លេង​ជាមួយ​គ្នា​បាន​ល្អ ។ ពិត​ណាស់ Messi ចង់បាន​អ្នក​ស្គាល់​ចិត្តថ្លើម​មក​លេង​ជាមួយ ៕