ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

McGregor ត្រូវ​គេ​រំពឹង​ថា​នឹង​ស៊ីដាច់ Ronaldo

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ដាក់​ទ្រុង​ជនជាតិ​អៀរ​ឡង់ Conor McGregor

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ដាក់​ទ្រុង​ជនជាតិ​អៀរ​ឡង់ Conor McGregor ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជាប់​ក្នុង​តារាង​ឈ្មោះ​កីឡាករ​រក​លុយ​បាន​ច្រើន​ជាងគេ​លើ​ពិភពលោក​ហើយ​អាច​នឹង​ស្ថិត​នៅ​លេខ​លើ Cristiano Ronaldo ថែម​ទៀត​ផង ។

មូលហេតុ​ពីក្រោយ​ការ​រំពឹង​ដូចនេះ គឺ​ដោយសារ​តែ McGregor ទើបតែ​ចប់​ការ​ប្រកួត​ជាមួយនឹង​ស្តេច​ប្រដាល់សេរី Floyd Mayweather ដែល​ធ្វើ​ឲ្យ​រូបគេ​ទទួល​បាន​ទឹកប្រាក់​ជិត​១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​អ្នក​ចាញ់ ។ ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ គេ​បាន​ប្រមើល​ថា McGregor នឹង​អាច​ស្ថិត​នៅ​លើ​ឈ្មោះ Ronaldo ក្នុង​តារាង​រាយ​ឈ្មោះ​កីឡាករ​រក​ចំណូល​បាន​ច្រើន​ជាងគេ​ដែល​ផ្សាយ​នៅ​លើ​ទស្សនាវដ្តី​ល្បី Forbes ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo រក​ប្រាក់​បាន​៩០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ តែ​សម្រាប់​ឆ្នាំ​នេះ​គេ​នៅ​មិន​ទាន់​អាច​ដឹង​ច្បាស់​ពី​ចំនួន​ទឹកប្រាក់​រកបាន​ប្រចាំឆ្នាំ​នៅឡើយ​ទេ ។ គេ​គ្រាន់តែ​គិត​ទុកជា​មុន​ថា McGregor ប្រហែល​អាច​រក​លុយ​បាន​ច្រើន​ជាង Ronaldo ក្នុងឆ្នាំនេះ ៕